កម្សាន្ត៖ លទ្ធផលក្នុង ការប្រកួតបវរកញ្ញាចក្រវាឡឆ្នាំ២០២០ ដែលបានប្រព្រឹត្ត ធ្វើទៅនៅក្នុងប្រទេសសហរដ្ឋអាមេរិក កាលពីពេលកន្លងទៅ បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គម នៅតាមបណ្តាប្រទេសជាច្រើន មានមតិយល់ឃើញខុសៗគ្នា ចំពោះលទ្ធផលនៃ ម្ចាស់មកុដបវរកញ្ញាចក្រវាល ក្នុងឆ្នាំនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះក៏មាន ប្រទេសថៃ ដែលមានប្រជាជន ក៏ដូចជាអ្នកសិល្បៈមួយចំនួន បានបង្ហាញនៅការ មិនពេញចិត្តជាខ្លាំង ដែលបវរកញ្ញា របស់ប្រទេសខ្លួន ធ្លាក់ត្រឹមTop ១០។ ដោយមានអ្នកខ្លះបានបញ្ចេញមតិថា ការដាក់ពិន្ទុនេះ មិនមានភាពសុក្រឹត យុត្តិធម៌ជាដើម។
ដោយឡែក មិនចាំយូរ ទ្រាំនឹងលទ្ធផលនេះ មិនបានមហាសេដ្ឋីថៃម្នាក់ ឈ្មោះថាAnne Jakrajutatip ជាជនជាតិថៃភេទទី៣ ដែលមានជាងគេ ក្នុងប្រទេស បានចេញមុខបញ្ជាក់ថា ខ្លួនបាននឹងកំពុងតែ រៀបចំឯកសារ រត់ការទិញភាគហ៊ុនរបស់Miss Universe ចំនួន៥១ភាគរយ ដោយចាយលុយសុទ្ធ។ ហើយបញ្ជាក់ថា ឆ្នាំក្រោយៗទៀត នឹងដាក់ពិន្ទុឲ្យសុក្រឹត យុត្តិធម៌បំផុត។ រួមទាំងមានការរៀបចំ ឲ្យបានល្អជាង ឆ្នាំណាៗទាំងអស់ផងដែរ៕
តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?
សូមតាមដាន រូបភាពដូចខាងក្រោម៖
ប្រភព៖ Universe Pageant
ចង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload