ថៃ៖ អាចនិយាយបានថា តារាសម្ដែងដ៏ល្បីលំដាប់ជួរមុខរបស់ប្រទេសថៃ Ploy Chermarn មកទល់នឹងសព្វថ្ងៃនាងពិតជាមានភាពល្បីល្បាញខ្លាំងមែនទែនក្នុងវិថីសិល្បៈ ព្រោះថាចាប់តាំងពីប្រឡូកក្នុងវិស័យភាពយន្តដំបូងៗរហូតមកដល់សព្វថ្ងៃ គឺនាងនៅតែអាចរក្សាបានតំណែងតួឯក និងទទួលបានការគាំទ្រច្រើនមិនបាក់ស្រុតប្រជាប្រិយភាពនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ បើទោះបីជាជីវិតសិល្បៈមានការមមាញឹកនិងជោគជ័យខ្លាំងយ៉ាងណាក៏ដោយ តែបើងាកមកមើលពីជីវិតស្នេហារបស់តារាស្រីវ័យ ៣៨ឆ្នាំរូបនេះវិញ យើងឃើញថាវាហាក់បីដូចជាអភ័ព្វបន្តិចសម្រាប់នាង ព្រោះថាតាំងពីចូលសិល្បៈដំបូងៗរហូតមកទល់ពេលនេះ នាងធ្លាប់បានបែកបាក់ស្នេហាជាមួយមិត្តប្រុសជាច្រើននាក់បន្តបន្ទាប់គ្នា ក្នុងនោះក៏មានសុទ្ធសឹងតែជាតារាដូចគ្នាថែមទៀតផង។
ចង់ដឹងថា Ploy Chermarn ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយអ្នកណាខ្លះ ទស្សនារូបភាពខាងក្រោម៖
១.Top Nathasedh
បើតាមប្រភពមួយចំនួនក៏ធ្លាប់បានឲ្យដឹងថា តារាសម្ដែង និងជាពិធីករ Top ក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ Ploy ដែរ តែក្រោយមកក៏បានបែកគ្នាដោយប្ដូរមកជាការរាប់អានវិញ។
២.Andrew Gregson
កាលពីជាង ២ឆ្នាំមុន Ploy ក៏ធ្លាប់បានបង្ហើបប្រាប់ថាខ្លួនបានមានទំនាក់ទំនងស្នេហាជាមួយតារាប្រុស Andrew និងស្រលាញ់គ្នាជាច្រើនឆ្នាំដែរ ប៉ុន្តែក្រោយមកទៀតពួកគេក៏បានបែកគ្នាវិញ។
៣.Navin Tar
តារាសម្ដែងរូបនេះ ក៏ធ្លាប់បានស្រលាញ់គ្នាជាមួយ Ploy រយៈពេលជាងបីឆ្នាំដែរ តែទីបំផុតក៏នៅតែមិនអាចនៅជាមួយគ្នាបានរួចពួកគេក៏សម្រេចចិត្តបែកគ្នាទៀត។
៥.John
ស្នេហារវាង Ploy និងកម្លោះហាយសូរូបនេះ ក៏បានចំណាយពេលស្រលាញ់គ្នាយូរណាស់ដែរ តែក្រោយមកក៏បានចែកផ្លូវគ្នាទៅវិញ។
៤.Dome Pakornlam
តារាប្រុសរូបនេះ ក៏ធ្លាប់បានទាក់ទងជាមួយ Ploy ជាច្រើនឆ្នាំដែរ តែដោយសារតែនៅជាមួយគ្នាមិនចុះសម្រុង អ្នកទាំងពីរក៏សម្រេចចិត្តបែកគ្នា ស្វែងរកដៃគូជីវិតថ្មីរៀងៗខ្លួន។
៦.Alexander
ស្នេហារវាង Ploy និងកម្លោះអ្នកជំនួញដែលជាសង្សារចុងក្រោយនេះ ក៏ទើបតែបែកគ្នាកាលពីអំឡុងពេលថ្មីៗនេះផងដែរ។