ចិន៖ ព្រះសង្ឃចិនមួយអង្គ ព្រះនាម Zhi Xiang និងព្រះជន្ម៥១វស្សា បានចំណាយពេលវេលានៃជីវិតរបស់តេជគុណ ជួយសង្គ្រោះសត្វសុនខអនាថាជាង៨ពាន់ក្បាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា ព្រះសង្ឃអង្គនេះ បានចាប់ផ្ដើមជួយសង្គ្រោះភាគច្រើនសុនខអនាថា និងឆ្មាខ្លះៗ តាំងពីឆ្នាំ១៩៩៤មកម៉្លេះ ហើយថ្មីៗនេះ សុនខមួយក្បាល ក្នុងចំណោមសុនខជាច្រើន ត្រូវបានប៉ូលិសចាប់នៅតាមដងផ្លូវក្នុងទីក្រុងសៀងហៃ និងដាក់ទ្រុងដែក នៅតំបន់ដែលមានក្លិនស្អុយមួយកន្លែង។ ប៉ុន្ដែក្រោយពីមានការអន្តរាគមន៍ពីតេជគុណរួចមក ពួកវានឹងត្រូវប្រលែងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតផងដែរ។
ចំពោះសុនខអនាថាមានជំងឺទាំងអស់ តេជគុណ បានទុកវាឲ្យរស់នៅក្នុងវត្ត ដោយមានសុនខខ្លះសំណាងល្អរកបានម្ចាស់ថ្មី និងផ្ទះថ្មី។ ហើយការមើលថែ និងចិញ្ចឹមសត្វអនាថានេះ តេជគុណមិនបានទទួលជំនួយពីខាងរដ្ឋាភិបាលទេ ដែលតេជគុណបានខ្ចីប្រាក់ពីសាច់ញាតិ និងព្រះសង្ឈដទៃទៀត រួមទាំងអំណោយពីសម្បុរជន។
យ៉ាងណាមិញ ចាប់តាំងពីឆ្នាំ២០១៩មក តេជគុណបានធ្វើការបញ្ជូនសុនខទៅកាន់បរទេសឲ្យមានជីវិតថ្មីជាមួយនឹងម្ចាស់ថ្មី ដែលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ តេជគុណ បានបញ្ជូនសុនខមួយក្បាល ទៅកាន់សហរដ្ឋអាមេរិក ដែលធ្វើឲ្យតេជគុណស្រក់ទឹកភ្នែកចំពោះការចាកចេញរបស់សុនខផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: couriermail.com