បរទេស៖ កាលពីដើមខែកក្កដា ឆ្នាំមុនកន្លងទៅនេះ មានរូបភាពមួយសន្លឹក ត្រូវបានថតឡើងនៅក្នុងប្រទេសហ្វីលីពីន និងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមនានា ដែលបង្ហាញឲ្យឃើញពីសត្វប្រចៀវមួយក្បាល មានទំហំប៉ុនខ្លួនមនុស្សឯណោះ។ ទន្ទឹមនឹងនោះដែរ មានអ្នកខ្លះបានគិតថា វាជាសត្វប្រចៀវពិតប្រាកដមែន និងអ្នកខ្លះទៀតបានគិតថា វាគ្រាន់តែជារូបភាពកែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើទោះជាយ៉ាងក៏ដោយ ជុំវិញរូបភាពមួយសន្លឹកនេះ មិនមែនជារូបភាពកែឡើយ ដោយគ្រាន់តែប្រើបច្ចេកទេសថតឃើញឲ្យធំជាងនៅក្រៅប៉ុណ្ណោះ។ ហើយសត្វប្រចៀវមួយក្បាលនោះ ជាប្រភេទពូជ Flying Fox និងអាចប្រទះឃើញបាននៅអាស៊ីខាងត្បូង អាស៊ីអាគ្នេហ៍ អូស្ត្រាលី និងអាហ្វ្រិកខាងកើតជាដើម។ វាជាសត្វប្រចៀវ ដែលមានទំហំធំជាងគេ ដោយខ្លះមានស្លាបប្រវែង១.៥ម៉ែត្រ និងពីក្បាលដល់ចុងជើងមានប្រវែងប្រហែល៤០សង់ទីម៉ែត្រ។
យ៉ាងណាមិញ មកទល់បច្ចុប្បន្ននេះ សត្វប្រចៀវប្រភេទពូជ Flying Fox ត្រូវបានគេចាត់ទុកថាជាប្រភេទសត្វជិតផុតពូជ ដែលមូលហេតុដោយសារតែការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់យកទៅធ្វើជាអាហារផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: ladbible / britannica