ភ្នំពេញ៖ ពិតណាស់ ប្រទេសកម្ពុជារបស់យើង ជាប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ និងទំនៀមទម្លាក់ដ៏ចំណាស់ជាច្រើនបន្សល់ទុកឲ្យកូនខ្មែរបានស្គាល់ បានឃើញ និងមានមោទនភាពភាពជាមួយកេរដំណែលទាំងនោះជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស រូបភាពដែលបង្ហាញពីសម្លៀកបំពាក់ខ្មែរ និងការរៀបចំខ្លួនរបស់ស្រ្ដីខ្មែរកាលពីជំនាន់មុន ទាំងប៉ុន្មានខាងក្រោមនេះ បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ពីបណ្ដាមហាជនច្រើននៅលើបណ្ដាញសង្គមផងដែរ ដោយពួកគេបាននាំគ្នាចែករំលែកពោលពាក្យសរសើរជាហូរហែ។
ដោយក្នុងនោះទៀតសោត យើងឃើញថា គ្រប់ម៉ូតសម្លៀកបំពាក់ទៅតាមសម័យកាលនីមួយៗទាំងនោះ ដែលខ្លះក៏មាននៅតាមជញ្ជាំងប្រាសាទផង វាពិតជាមានភាពលេចធ្លោ និងស្រស់ស្អាតពោរពេញដោយប្រណិតភាពតែម្ដង។ ជាពិសេសនៅពេលដែលតារាៗសម័យថ្មីនេះបានស្លៀកនូវឈុតអស់ទាំងនោះឡើងវិញ ក៏អាចបង្ហាញឲ្យឃើញពីចរិតស្រគត់ស្រគុំ សមសួន និងបង្កើននូវសោភណ្ឌភាពថ្មី ស្អាតប្លែកជាងមុនផងដែរ៕
ទស្សនារូបភាពខាងក្រោម៖











រូបភាពពី៖ ASEAN Society & Culture