T.N

សួស្ដី! នេះគឺសំណេរខ្លីៗ សម្រាប់ការស្គាល់គ្នាគ្រាដំបូងពី សុមន្ថានាថ (នូណា)។ ខ្ញុំគ្មានអ្វីច្រើនដែលចង់និយាយនោះទេ ក្រៅពីពាក្យថាអរគុណ សម្រាប់អ្នករាល់គ្នាដែលតែងតែគាំទ្រ និងតាមដានអាន រាល់គ្រប់អត្តបទព័ត៌មានរបស់ ខ្មែរឡូត ពិសេសអត្ថបទអំពី Kpop ដែលសរសេរដោយនាងខ្ញុំផ្ទាល់។ ខ្ញុំចូលចិត្តការសរសេរ ការថតរូប ការជួបនិងស្គាល់មនុស្សថ្មីៗ រួមទាំងតារាៗល្បីៗ ការទទួលយកបទពិសោធន៍ថ្មីៗពីមនុស្សពូកែៗក្នុងសង្គម ហើយខ្ញុំក៏ចូលចិត្តតាមដាន រឿងរបស់តារាៗបំផុតផងដែរ។ ដូច្នេះគ្មានអ្វីដែលស័ក្តិសមសម្រាប់ខ្ញុំ ច្រើនជាងការធ្វើជា Reporter នោះទេ។ អ្នកទាំងអស់គ្នាដឹងទេថា នេះជាក្ដីស្រមៃរបស់ខ្ញុំតាំងពីក្មេង។ ខ្ញុំមានសេចក្ដីសុខបំផុត ដែលបានធ្វើការងារដែលខ្ញុំស្រលាញ់បែបនេះជារៀងរាល់ថ្ងៃ។ វាជាហេតុផលមួយ ដែលធ្វើឲ្យខ្ញុំមិននឿយណាយ ឬធុញទ្រាន់នឹងការងារមួយនេះ។ ខ្ញុំសប្បាយចិត្ត រាល់ពេលដែលបានសរសេរអត្ថបទថ្មីៗ ទាន់ហេតុការណ៍ ចែករំលែកទៅកាន់អ្នកទាំងអស់គ្នា ហើយខ្ញុំក៏តែងតែសង្ឃឹមថា អ្នកទាំងអស់គ្នារីករាយក្នុងការអានវា មិនខុសពីខ្ញុំដែរ។ សូមបន្តការស្រលាញ់ និងគាំទ្រមកកាន់ ខ្មែរឡូត ឲ្យបានកាន់តែច្រើនណា ព្រោះការគាំទ្ររបស់អ្នកជាកម្លាំងចិត្តសម្រាប់ខ្ញុំ។ ខ្ញុំនឹងខិតខំធ្វើការឲ្យបានល្អ អរគុណ៕

ស្ថិតិ

អត្ថបទជាមធ្យម 5
ប្រវែងអត្ថបទជាមធ្យម 100%
ការចែករំលែកអត្ថបទជាមធ្យម 0