កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាជ្រាបហើយថា តារាចម្រៀងរ៉េប វណ្ណដា មានបងប្រុសម្នាក់ឈ្មោះថា ម៉ាន់ វណ្ណឌី ដែលថ្ងៃនេះ គឺជាថ្ងៃមង្គលការរបស់លោកផងដែរ។ មុនថ្ងៃមង្គលការមួយថ្ងៃ តារារ៉េបរូបនេះ បានបង្ហាញការអបអរសាទទៅកាន់បងប្រុសរបស់លោក តាមរយៈការដាក់រូបនៅក្នុង Story ថែមទាំងសរសេរសារអបអរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ វណ្ណដា ថែមទាំងបានបង្ហាញក្ដីស្រឡាញ់ទៅកាន់បងប្រុស ដោយការបង្ហាញរូបភាពជាច្រើនសន្លឹកជាមួយនឹងលោក វណ្ណឌី តាំងពីរូបលោកនៅវ័យក្មេងទៀតផង។ ជាមួយគ្នានេះដែរ គេមិនទាន់ឃើញរូបភាពនៅក្នុងថ្ងៃមង្គលការរបស់លោក វណ្ណឌី នៅឡើយទេ។
បើយោងតាមភាពជាក់ស្ដែង ពិធីសិរីមង្គលរបស់បងប្រុសតារារ៉េបដ៏ល្បីល្បាញរូបនេះ ប្រព្រឹត្តិទៅដោយស្ងប់ស្ងាត់សាមញ្ញ និង មានភាពឯកជនជាខ្លាំង។ បើទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រក៏បាននាំគ្នាចូលរួមអបអរសាទទៅកាន់លោក ម៉ាន់ វណ្ណឌី នៅក្នុងថ្ងៃពិសេសក្នុងជីវិតរបស់លោក៕