ធនាគារហុង លីអុង ចាប់ផ្តើមផ្តល់សេវាកម្មយ៉ាងពេញលេញនៅសាខាបឹងស្នោរ ដែលមានទីតាំងក្នុងបុរីប៉េងហួត!

//s9.kh1.co/3e/3e61d6f204fe344ccc35fbb3ed7e7215b4e8011d.jpg
សង្គម

 ១៣-មករា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

ធនាគារហុង លីអុង ចាប់ផ្តើមផ្តល់សេវាកម្មធនាគារយ៉ាងពេញលេញ នៅធនាគារហុង លីអុង សាខាបឹងស្នោរ ដែលមានទីតាំងក្នុងបុរីប៉េងហួត។

ភ្នំពេញ៖ ធនាគារ ហុង លីអុង កម្ពុជា បានដាក់ឱ្យដំណើរការសេវាកម្មធនាគារពេញលេញទី៧ នៅសាខាបឹងស្នោរ ដែលមានទីតាំងក្នុងបុរីប៉េងហួត ដោយបានពង្រីកសេវាកម្មរបស់ខ្លួនពី សេវាកម្មផ្នែកលក់ទៅសេវាកម្មធនាគារពេញលេញ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ហុង លីអុង ដើម្បីបំពេញតម្រូវការសេវាធនាគាររបស់ប្រជាជនកម្ពុជាដែលកំពុងតែមានកំណើនជាលំដាប់ ព្រមទាំងជម្រុញហិរញ្ញវត្ថុក្នុងស្រុកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពសម្ភោធសម្ពោធ ធនាគារហុង លីអុង សាខាបឹងស្នោរ
ទិដ្ឋភាពសម្ភោធសម្ពោធ ធនាគារហុង លីអុង សាខាបឹងស្នោរ

ដោយមានទីតាំងស្ថិតក្នុងតំបន់ដែលមាន​ភាពមមា​ញឹក​បំផុតមួយ ក្នុងចំណោមទីតាំងដែលមាន​ភាពមមា​ញឹក​បំផុតនានាក្នុងទីក្រុងភ្នំពេញ សាខាបឹងស្នោរនេះនឹងបើកដំណើរការ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង ៨.០០ព្រឹក ដល់ម៉ោង ៤.០០ល្ងាច ដើម្បីផ្ដល់ឱ្យ​អតិថិជន​នូវ​ភាពងាយស្រួយក្នុងការធ្វើប្រតិបត្តិការសេវាធនាគារ។

ការសម្ពោធ ធនាគារហុង លីអុង សាខាបឹងស្នោរ
ការសម្ពោធ ធនាគារហុង លីអុង សាខាបឹងស្នោរ
ការសម្ពោធ ធនាគារហុង លីអុង សាខាបឹងស្នោរ
ការសម្ពោធ ធនាគារហុង លីអុង សាខាបឹងស្នោរ

ធនាគារមេរបស់ធនាគារ ហុង លីអុង កម្ពុជា ដែលមានទីស្នាក់ការនៅប្រទេសម៉ាឡេស៊ី មានមរតក​សហគ្រិន​ភាពដ៏រឹងមាំជាង១០០ឆ្នាំ និងជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុមួយដែលឈានមុខគេ ដែលបម្រើដល់តម្រូវការធនាគារ និងការផ្ដល់ប្រាក់កម្ចីដ៏ទូលំទូលាយជូនអតិថិជន រួមមានអតិថិជនបុគ្គល អតិថិជនអាជីវកម្ម និងអតិថិជនសាជីវកម្មក្នុងប្រទេសម៉ាឡេស៊ី និងនៅក្នុងតំបន់ផងដែរ។ ធនាគារ ហុង លីអុង បានចាប់ផ្តើមប្រតិបត្តិការនៅប្រទេសកម្ពុជានាឆ្នាំ ២០១៣ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការរីកលូតលាស់ និងចូលរួមចំណែកក្នុង វិស័យធនាគារក្នុងប្រទេសកម្ពុជា ក៏ដូចជាការធានាឱ្យបានថារាល់សេវា និងផលិតផលទាំងអស់ដែលបានផ្ដល់ជូន គឺសមស្របតាមតម្រូវក្នុងជីវភាពប្រចាំថ្ងៃរបស់អតិថិជន តាមរយៈការរួមបញ្ចូលគ្នានៃឌីជីថល និងប្រជាជន ប្រកបដោយភាពពេញលេញ សុវត្ថិភាព ប្រសិទ្ធភាព​ និងមានភាពងាយស្រួល។

រូបភាព
រូបភាព

អភិបាលគ្រប់គ្រង និងជាអគ្គនាយកនៃ ធនាគារ ហុង លីអុង កម្ពុជា លោក Terrence Teoh​ បានថ្លែងថា៖

«តម្រូវការសេវាធនាគារ និងហិរញ្ញវត្ថុ បានកើនឡើងជាលំដាប់ក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃប្រាក់កម្ចី និងប្រាក់បញ្ញើ​ ប្រកបដោយសុខុមាលភាព ដែលជាសញ្ញាលើកទឹកចិត្តដល់ការពង្រីកវិស័យធនាគារនៅក្នុងស្រុក។ ការបើកដំណើរការសាខាជាមួយនឹងការផ្ដល់ជូនសេវាធនាគារពេញលេញនេះ គឺជាការប្តេជ្ញាចិត្តរបស់ធនាគារ ហុង លីអុង ក្នុងការបង្កើនលទ្ធភាពទទួលបាននូវសេវាធនាគារ និងរួមចំណែកដល់វិស័យធនាគារនៅក្នុងស្រុក។ លើសពីនេះទៀត វានឹងពង្រឹងគោលជំហររបស់ធនាគារ ហុង លីអុង នៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់នូវសេវាដ៏ល្អប្រសើរ ស្របតាមតម្រូវការរបស់អតិថិជនដែលកំពុងតែវិវត្តន៍ជាលំដាប់ ជាមួយនឹងបទពិសោធន៍ដ៏មានអត្ថន័យ និងការទទួលបាននូវផលិតផល និងសេវាកម្មដែលមានភាពសាមញ្ញងាយស្រួល និងពេញលេញ។ សំខាន់ជាងនេះទៅទៀត សាខានេះនឹងក្លាយជាទីតាំងទំនាក់ទំនងថ្មីមួយទៀតរវាងអតិថិជនជាមួយនឹងធនាគារហុង លីអុង ក្នុងការទទួលយកសេវាធនាគារយ៉ាងងាយស្រួលក្នុងបរិយាកាសផ្ទាល់ខ្លួន»។

អគ្គនាយកនៃ ធនាគារ ហុង លីអុង កម្ពុជា លោក Terrence Teoh​ 
អគ្គនាយកនៃ ធនាគារ ហុង លីអុង កម្ពុជា លោក Terrence Teoh​ 

ភាពរីកចម្រើនផ្នែកសេវាធនាគារឌីជីថល និងការរីកលូតលាស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានពន្លឿនយ៉ាងឆាប់បន្ថែមទៀតដោយសារជំងឺរាតត្បាត ទន្ទឹមនឹងការកើនឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) និងប្រជាប្រិយភាពនៃការប្រើប្រាស់អ៊ីវ៉ាលេត (E-Wallet) ផងដែរនោះ លោក Terrence Teoh បានបន្ថែមទៀតថា៖

«ដោយមានការចង្អុលទិសដៅនូវចក្ខុវិស័យស្នូលនៃសេវាកម្មធនាគារឌីជីថល (Digital at the Core ethos) របស់ធនាគារ ហុង លីអុង កម្ពុជា យើងប្តេជ្ញាចិត្តរីកលូតលាស់ជាមួយគ្នាជាមួយនឹងប្រជាជនកម្ពុជា និងការរស់នៅតាមបែបឌីជីថលរបស់ប្រជាជនកម្ពុជា ដោយការផ្តល់ជូននូវប្រព័ន្ធធនាគារឌីជីថលដ៏ទូលំទូលាយ ដែលរួមមានសេវាធនាគារចល័តតាមរយៈ HLB Connect ការទូទាត់ ឌីជីថលជាមួយ HLB Pay និងការបើកគណនីធនាគារតាមរយៈឌីជីថល និងសេវាធនាគារជាច្រើនទៀត»។

ដើម្បីអបអរសាទរការបើកសម្ពោធសាខាដោយផ្តល់សេវាធនាគារពេញលេញនេះ និងជួយសម្រួលដល់ការវិវត្តន៍នូវអាជីវកម្មបែបឌីជីថលនៅក្នុងសហគមន៍បុរីប៉េងហួតបឹងស្នោរ តាមរយៈការជំរុញឱ្យមានការទទួលយកការទូទាត់តាមប្រព័ន្ធឌីជីថល ធនាគារ ហុង លីអុង នឹងដាក់ចេញនូវយុទ្ធនាការចំនួន ៣ ដោយផ្តល់រង្វាន់ដល់អតិថិជនបុគ្គល និងអតិថិជនពាណិជ្ជកររួមមាន កម្មវិធីអតិថិជនណែនាំអតិថិជនថ្មី ដោយអតិថិជន និងអ្នកណែនាំ នឹងទទួលបានទឹកប្រាក់ចំនួន ៨៨ ដុលា្លរអាមេរិក។ លើសពីនេះទៀតម្ចាស់អាជីវកម្មចំនួន ១៦៨ រូបដំបូងក្នុងសហគមន៍ប៉េងហួត នឹងទទួលបានទឹកប្រាក់ចំនួន ៨៨ ដុលា្លរអាមេរិក ដោយគ្រាន់តែធ្វើប្រតិបត្តិការជាមួយធនាគារយើងខ្ញុំ និងជាចុងក្រោយគឺ កម្មវិធីប្រាក់បញ្ញើមានកាលកំណត់បង្កើនអត្រាការប្រាក់ ដែលផ្ដល់ជូនការប្រាក់បន្ថែម ០.២៥% ដល់ការបន្តដាក់ប្រាក់បញ្ញើមានកាលកំណត់ឡើងវិញ ដែលបើកក្នុងអំឡុងពេលយុទ្ធនាការនេះ៕

ទិដ្ឋភាពសម្ភោធសម្ពោធ ធនាគារហុង លីអុង សាខាបឹងស្នោរ
ទិដ្ឋភាពសម្ភោធសម្ពោធ ធនាគារហុង លីអុង សាខាបឹងស្នោរ
ទិដ្ឋភាពសម្ភោធសម្ពោធ ធនាគារហុង លីអុង សាខាបឹងស្នោរ
ទិដ្ឋភាពសម្ភោធសម្ពោធ ធនាគារហុង លីអុង សាខាបឹងស្នោរ
សម្ពោធ ធនាគារហុង លីអុង សាខាបឹងស្នោរ
សម្ពោធ ធនាគារហុង លីអុង សាខាបឹងស្នោរ
សម្ពោធ ធនាគារហុង លីអុង សាខាបឹងស្នោរ
សម្ពោធ ធនាគារហុង លីអុង សាខាបឹងស្នោរ
សម្ពោធ ធនាគារហុង លីអុង សាខាបឹងស្នោរ
សម្ពោធ ធនាគារហុង លីអុង សាខាបឹងស្នោរ
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/0f/0f8f5a78df8f042331ba79f4be429c29aa1ea7ff.jpg

ក្រុមហ៊ុន រ៉ូតូ ខេមបូឌា (ROHTO CAMBODIA) សហការណ៍ជាមួយសាលាបឋមសិក្សាបារគូ ក្រុមហ៊ុន អាយ ស៊ីណេត (IC Net) និងសហគ្រាសនំពពក ផ្តួចផ្តើមអោយមានកម្មវិធីអប់រំថ្នាក់ អាហារូបត្ថម្ភរយៈពេល៦ខែដល់សិស្សានុសិស្ស ដែលកំពុងសិក្សារៀនសូត្រនៅក្នុងសាលាបឋមសិក្សាបារគូ

 ១៥-មីនា-២០២៤ 
 ៣ល្ងាច · ២ ខែមុន
//s9.kh1.co/73/7310d3d85b32cbb8f858fc5fcaa8901cc419ed3a.jpg

ក្រុមហ៊ុន រ៉ូតូ (ROHTO) បន្តសហការណ៍ជាមួយអង្គការមូលនិធិកុមារកម្ពុជា Cambodian Children’s Fund រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិកាចំនួន ១៦,០០០ដុល្លារ ជូនដល់សិស្សានុសិស្សក្រីក្រដែលកំពុងសិក្សា និងស្នាក់នៅក្នុងអង្គការ មូលនិធិកុមារកម្ពុជា Cambodian Children’s Fund

 ២៤-កុម្ភៈ-២០២៤ 
 ៣ល្ងាច · ៣ ខែមុន
//s9.kh1.co/3e/3e0aebe14d41a2234dea9c41087f9ff7c2c6b186.jpg

ក្រុមហ៊ុន រ៉ូតូ (ROHTO) សហការណ៍ជាមួយអង្គការមូលនិធីកុមារកម្ពុជា Cambodia Children’s Fund រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិការចំនួន១៦,០០០ដុល្លារ ជូនដល់កុមារ និងប្រជាជនក្រីក្រ!

 ០៤-ឧសភា-២០២៣ 
 ៣ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T