ក្រោយឃើញ ផែង វណ្ណៈ ធ្វើបែបនេះ ស្រាប់តែ លោកជំទាវ ហ៊ុន ស៊ីណាត ...

//s9.kh1.co/7c/7cb04c01856cf802cf4ff03febaf6d82fb31c31d.jpg
សង្គម

 ១៥-កក្កដា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

លោកជំទាវ ហ៊ុន ស៊ីណាត លែងប្រកាន់ទោ.សរបស់ លោក ផែង វណ្ណៈ តទៅទៀត ក្រោយរូបលោក រត់ទៅរកគេឲ្យមកជួយអន្តរាគមន៍

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា មហាជនទន្ទឹងរងចាំមើលព្រឹត្តិការណ៍បន្ទាប់ ថាតើនឹងមានរឿងអ្វីកើតឡើង ក្រោយពេលលោកជំទាវ ហ៊ុន ស៊ីណាត ប្រកាសប្តឹងលោក ផែង វណ្ណៈ​ ឲ្យទាល់តែបានដាច់ខាត ពីបទញុះញង់ឲ្យមានការរើសអើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ លោក ផែង វណ្ណៈ បានបង្ហោះសារអរគុណនិងសុំទោសលោកជំទាវលើបណ្តាញសង្គម ភ្ជាប់ជាមួយនឹងរូបភាពទៅជួបលោកជំទាវ ដោយផ្ទាល់នៅឯគេហដ្ឋាន។

ទន្ទឹមនឹងនេះ ក្រឡេកទៅមើលលោកជំទាវវិញ បានលើកលែងទោ.សឲ្យរូបលោក បន្ទាប់ពីដឹងកំហុសហើយចេះសុំទោស ជាងនេះទៅទៀត លោកជំទាវ បង្ហើបប្រាប់ឲ្យដឹងថា ៖

អុញ! ស្មានតែអត់ចេះរត់រកអន្តរាគមន៍ ណ្ហើយចុះដោយសារមានវត្តមានលោកក្មួយ ឃ្លាំង ហួត ជាមនុស្សម្នាក់ក្នុងសង្គមជាចាស់ទំអញ្ជើញមកដោះស្រាយរាល់បញ្ហាប្រឈមមួយចំនួនក្នុងពាក្យសម្ដី កន្លងមកគាត់មកអង្វរខ្ញុំក៏បញ្ចប់ទៅ ។ ម្យ៉ាងទៀតមីងសូមឲ្យក្មួយចេះប្រើភាសាល្អហើយដាក់មានៈមិនមែនអ្វីដែលក្មួយនិយាយសុទ្ធតែត្រូវ សុទ្ធតែល្អគ្រប់ដប់ទេ ។ រៀនដាក់មានៈ រៀនស្ដាប់ចាស់ ៗរៀនទទួលយកគំនិតអ្នកដទៃ រៀនឲ្យតម្លៃគេ ដើម្បីការរីកចម្រើនរបស់ក្មួយទៅអនាគតសុភាសិតបុរាណខ្មែរយើងអប់រំអោនដាក់គ្រាប់ងើយស្កក សម្ដីរបស់មីងក្មួយទទួលយកមិនទទួលយកបោះចោលចុះ ៕

ហ៊ុន ស៊ីណែត

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោកជំទាវ ហ៊ុន ស៊ីណាត
  លោកជំទាវ ហ៊ុន ស៊ីណាត
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T