GANZBERG ​រង្វាន់យក្ស ចិត្តល្អ ចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ចំនួន៧០០គ្រឿង

//s9.kh1.co/62/62c1aadb20ecaea5bab6156617e8a2b3c189f44f.jpg
សង្គម

 ០៨-សីហា-២០២៣ ៨ព្រឹក · ៩ ខែមុន

កាលពីរសៀលម៉ោង១នាថ្ងៃទី៧ ខែសីហា ឆ្នំា២០២៣ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំកម្មវិធី GANZBERG ​រង្វាន់យក្ស ចិត្តល្អ ចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ចំនួន៧០០គ្រឿង។

សៀមរាប៖ កាលពីរសៀលម៉ោង១នាថ្ងៃទី៧ ខែសីហា ឆ្នំា២០២៣ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំកម្មវិធី GANZBERG ​រង្វាន់យក្ស ចិត្តល្អ ចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ចំនួន៧០០គ្រឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ខណៈពេលនោះដែរមានបងស្រី២នាក់ដែលបានមកយកសន្លឹកចាក់សាំងម៉ូតូហ្វ្រីពីក្រុមការងារ GANZBERG នៅដែលពួកគាត់បានទទួលកន្ទុយប័ណ្ណចាក់សាំងហើយ គាត់ក៏បានយកម៉ូតូទៅចាក់សាំង។ បន្ទាប់មកទៀតគាត់ទៅទិញបាយនិងម្ហូបចំនួន១០ប្រអប់មកជូនក្រុមការងារវិញ ហើយពួកគាត់បានប្រាប់មកដល់ក្រុមការងារថានេះទឹកចិត្តបន្តិចបន្តួចរបស់គាត់ទោះមិនច្រើន តែគាត់ពិតជាពេញចិត្តនូវសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន GANZBERG ខ្លំាងណាស់។

រូបភាព
រូបភាព

ព្រោះរាល់ថ្ងៃនេះ គាត់តែងតែឃើញគេផុសនៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ទើរគ្រប់ខេត្តក្រុងទៅហើយអំពីសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន GANZBERG។ ហេតុនេះហើយបានជាគាត់ចង់អរគុណដល់ក្រុមហ៊ុន ដែលមានកម្មវិធីចាក់សំាងម៉ូតូហ្វ្រីរហូតដល់ ៧០០ គ្រឿងជូនប្រជាពលរដ្ឋនៅក្នុងខេត្តរបស់គាត់។ គាត់ពិតជារំភើបខ្លាំងណាស់ នឹងសំណូមពរអោយក្រុមហ៊ុន GANZBERG បន្តនូវសកម្មភាពសប្បុរសធម៌ល្អៗបែបនេះតទៅទៀត ។

រូបភាព
រូបភាព

នេះជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់បងស្រីទាំងពីរនៅខេត្តសៀមរាប បងស្រីពិតជាល្អពេកហើយ សូមអរគុណដល់សណ្ដានចិត្តដ៏ធំធេងរបស់បងស្រីទំាងពីរ ដែលបានចំណាយថវិកាផ្ទាល់ខ្លួនទិញបាយជូនដល់ក្រុមការងារ GANZBERG។ ការធ្វើល្អវាតែងទទួលបានផលល្អមកវិញ ពិតជាដូចពាក្យចាស់ពោលថា ធ្វើល្អបានល្អ ពិតជាសសើរអំពើល្អរបស់បងស្រី ដែលនៅខេត្តសៀមរាបខ្លំាងមែនទែន។

សូមជួយចែករំលែងព័ត៌មាននេះចំពោះទឹកចិត្តដ៏ប្រពៃដល់បងស្រីអ្នកសៀមរាបទាំងអស់គ្នាផង។ នេះគឺជាកត្តាជំរុញនិងលើកទឹកចិត្តខ្លំាង ដល់ក្រុមហ៊ុន GANZBERG។ ពិសាដោយការទទួលខុសត្រូវ៕ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
 
 
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/9e/9e6b9e2f4c9f7632e6eddea5c485a693e5e22c50.jpg

កាន់តែពិសេស GANZBERG ឧបត្ថម្ភបន្ថែម ២លានរៀល ដល់ ធឿន ធារ៉ា សម្រាប់ ព្យាបាលរបួស និងបំប៉នសុខភាព ដើម្បីបន្តគ្រងជើងឯក លើកស្ទួយគុនខ្មែរឲ្យកាន់តែល្បី និង បន្ថែម ២លានរៀលដល់ ធន់ អៀងឡៃ សម្រាប់ព្យាបាលរបួស និងថែទាំសុខភាព

 ១៦-មីនា-២០២៤ 
 ៩ព្រឹក · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T