កូរ៉េខាងត្បូង៖ Kim Sohee ដែលជាតារាចម្រៀងស្រីសមាជិកក្រុម ALICE បានប្រកាសថានាងនឹងរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងមិត្តប្រុសជាអ្នកជំនួញដែលមានអាយុចាស់ជាងដល់ទៅ ១៥ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមគ្នានេះ នាងក៏នឹងលាឈប់ពីការងារសិល្បៈផងដែរ ស្របពេលដែលកុងត្រារបស់នាងជាមួយនឹងផលិតកម្ម IOK នឹងអស់សុពុលភាពនៅខែក្រោយនេះហើយ ដោយនាងសម្រេចចិត្តមិនបន្តកុងត្រាថ្មីឡើយ។
So Hee គ្រោងនឹងរៀបការនៅឆ្នាំនេះតែម្ដង ដោយនឹងចុះអេតាស៊ីវិលនៅខែក្រោយនេះ បន្ទាប់ពីទាក់ទងគ្នាបាន១ឆ្នាំ ដោយពិធីរៀបការរបស់អ្នកទាំងពីរ នឹងរៀបចំឡើងជាលក្ខណៈតូចតាចដោយមានការចូលរួមតែពីសំណាក់ក្រុមគ្រួសារ និងមិត្តភក្តិប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា Kim So Hee បានបង្ហាញមុខជាសមាជិកម្នាក់របស់ក្រុម ELRIS នាឆ្នាំ២០១៧ បន្ទាប់មកប្ដូរឈ្មោះទៅជា ALICE ក្នុងឆ្នាំ២០២២ ដោយបានចេញអាល់ប៊ុមថ្មីដូចជា "Dance on" និង "Show Down"៕
ប្រភព៖ allkpop