ប្រដាល់៖ ស្ថាបនិក IPCC ប្រចាំប្រទេសកម្ពុជា លោក Tommy Kim បានឆ្លើយតបទៅនឹងខមមិនរបស់ អ្នកគាំទ្រគុនខ្មែរម្នាក់ដែលចង់ឲ្យលោករៀបចំការប្រកួតគុនខ្មែរនៅប្រទេសកូរ៉េខាងត្បូង ខណៈ លោកក៏បានផ្តល់ចម្លើយទៅវិញ យ៉ាងវិជ្ជមានផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ មួយរយៈចុងក្រោយនេះ លោក Tommy Kim តែងតែដឹកនាំកីឡាករទៅក្រៅស្រុកទទួលបានជោគជ័យ ជាក់ស្តែងដូចជា មុឺន មេឃា ទទួលបានជ័យជម្នះ Kick Boxing នៅប្រទេសចិន ភក្តី គុនខ្មែរ ទើបតែទទួលម្ចាស់ផ្ទះជប៉ុនឲ្យសន្លប់នៅសង្វៀន Knock Out ហើយ លោកក៏មានទំនាក់ទំនងល្អជាមួយនឹងបណ្តាប្រទេសនានាផងដែរក្នុងការត្រៀមបញ្ចូនកីឡាករគុនខ្មែរទៅផ្សព្វផ្សាយនៅក្រៅប្រទេសបន្ថែមទៀត។
ឆ្លើយតបទៅនឹងខមមិនមួយរបស់បងប្អូនដែលសំណូមពរឲ្យលោក Tommy Kim រៀបចំកីឡាករមួយឈុតធំនៅប្រទេសកូរ៉េខាងត្បូង ដោយលើក ហេតុផលថា នៅទីនោះមានបងប្អូនពលរដ្ឋខ្មែរធ្វើការនៅទីនោះរាប់មុឺននាក់ លោក Tommy Kim បានឆ្លើយតបទៅវិញយ៉ាងខ្លីៗមានន័យយ៉ាងដូច្នេះថា៖