កម្សាន្ត៖ សេដ្ឋីនីវ័យ ៤៣ ឆ្នាំ Kim Kardashian បានទាញយកចំណាប់អារម្មណ៍ហ្វេនៗជាច្រើន ដោយបានបង្ហាញខ្លួន ស្លៀកពាក់សិ.ច.ស៊ីក្នុងរថយន្តទំនើប Cybertruck ពេលចេញកម្សាន្តនៅទីក្រុង Los Angeles កាលពីដើមសប្តាហ៍នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ Kim Kardashian បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដើរចេញពីឡានដែលនាងទើបតែទិញកាលពីដើមឆ្នាំនេះ Cybertruck ដែលជារថយន្តពិសេសមួយ និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋី Elon Musk ជាមួយនឹងការរចនាបែបប្លែក ។
អ្វីដែលធ្វើឲ្យមហាជនយកចិត្តទុកដាក់នោះគឺ Kim បានបង្ហាញខ្លួន ស្លៀកឈុតខ្មៅខោជើងវែងតឹងណែន អាវវាលខ្នង បង្អួតពីសម្រស់និងរូបរាងដ៏ស្រស់ស្អាតលេចធ្លោ បើទោះបីជានាងមានវ័យកាន់តែច្រើនហើយ ក៏ដោយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖