អាមេរិក៖ ជីវិតស្នេហារបស់តារាចម្រៀងផបស្រីដ៏ល្បីល្បាញ Selena Gomez ជាមួយនឹងផលិតករលោក Benny Blanco នៅតែបន្តភាពផ្អែមល្ហែម ដោយអ្នកទាំងពីរតែងតែចេញដើរលេងជាមួយគ្នានិងបង្ហោះរូបភាពគួរឲ្យស្រលាញ់ជាមួយគ្នាជាច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ Selena បានបង្ហោះរូបភាពដែលធ្វើឲ្យអ្នកគាំទ្រចំហមាត់ដោយបានលិឍនំខេកត្រង់កន្លែងមានរូបភាពរបស់លោក Benny ដើម្បីជាការអបអរសាទរដែល លោកបានបោះពុម្ពសៀវភៅធ្វើម្ហូបឈ្មោះថា "Open Wide" ។
អ្នកទាំងពីរក៏បានថតរូបអង្គុយនិងឈរកៀកកើយគ្នាយ៉ាងផ្អែមល្ហែមផងដែរ ខណៈដែល Benny ទើបតែបង្ហោះវីដេអូធ្វើស្ទេក៍ឲ្យ Selena ដើម្បីយកចិត្តនាង ធ្វើឲ្យអ្នកគាំទ្រមានការច្រណែននឹងភាពផ្អែមល្ហែមរបស់ពួកគេជាខ្លាំង៕
ប្រភព៖ pagesix