កម្សាន្ត៖ អាចនិយាយបានថា វិលមករកភាពផ្អែមល្ហែម នៅលើបណ្តាញសង្គមម្តងទៀតហើយ សម្រាប់គូស្នេហ៍ តារាស្រី Ploy Chermarn និង Tong Twopee ដែលទើបតែបង្ហាញរូបភាព ទៅញ៉ាំអាហារពេលល្ងាចជាមួយមិត្តភ័ក្តិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ គូស្នេហ៍ Ploy និង Tong ក៏បានរៀបចំដំណើរកម្សាន្ត ដើម្បីពង្រឹងភាពផ្អែមល្ហែមរបស់ពួកគេ ជាមួយនឹងដំណើរកម្សាន្ត ទៅកាន់ប្រទេសជប៉ុន និងបានដើរលេង ញ៉ាំអី ជាមួយគ្នា យ៉ាងសប្បាយរីករាយ។
យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ ហ្វេនៗក៏បានបង្ហាញពីការពេញចិត្ត ដែលបានមើលឃើញពីភាពល្ងូកល្អើនរបស់គូស្នេហ៍មួយគូនេះសាជាថ្មី និងអស់ការសង្ស័យពីចចាមអារាមបែកបាក់គ្នា ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖