ធនាគារ ABA ចាប់ដៃគូជាមួយ ក្រុមហ៊ុន ភីធីធី ខេមបូឌា ដើម្បីផ្តល់សេវាទូទាត់នវានុវត្តន៍

//s9.kh1.co/fd/fd85331398a58e916ce2ed730a60921901e02914.jpg
សង្គម

 ០២-ឧសភា-២០២៤ ១ល្ងាច · ១៥ ថ្ងៃមុន

ពិធីចុះហត្ថលេខាជាផ្លូវការបានធ្វើឡើងនៅថ្ងៃទី 29 ខែមេសា ឆ្នាំ 2024 នៅការិយាល័យកណ្តាលរបស់ធនាគារ ABA ក្នុងរាជធានីភ្នំពេញ ដោយមានវត្តមានរបស់លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA និងលោក Nuttapong Kaewtrakulpong នាយកគ្រប់គ្រងនៃក្រុមហ៊ុន ភីធីធី ខេមបូឌា ព្រមទាំងតំណាងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីស្ថាប័នទាំងពីរ។

ABA ដែលជាធនាគារពាណិជ្ជធំបំផុត និងជាស្ថាប័នហិរញ្ញវត្ថុឌីជីថលឈានមុខគេនៅកម្ពុជា បានសហការជាមួយក្រុមហ៊ុន ភីធីធី ខេមបូឌា ដើម្បីផ្តល់សេវាទូទាត់ផ្អែកលើប្រព័ន្ធ ERP ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណោះស្រាយនេះ រួមបញ្ចូលជាមួយប្រព័ន្ធ Host-to-Host ដើម្បីភ្ជាប់ប្រព័ន្ធខាងក្នុងរបស់ ក្រុមហ៊ុន ភីធីធី ដោយរលូនជាមួយនឹងប្រព័ន្ធធនាគាររបស់ ABA ដែលអាចឲ្យ ក្រុមហ៊ុន ភីធីធី ប្រមូលការទូទាត់ ប្រកបដោយប្រសិទ្ធភាពពីដៃគូ អ្នកចែកចាយ និងអតិថិជនរបស់ខ្លួន។

រូបភាព
រូបភាព

ពិធីចុះហត្ថលេខាជាផ្លូវការបានធ្វើឡើងនៅថ្ងៃទី 29 ខែមេសា ឆ្នាំ 2024 នៅការិយាល័យកណ្តាលរបស់ធនាគារ ABA ក្នុងរាជធានីភ្នំពេញ ដោយមានវត្តមានរបស់លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA និងលោក Nuttapong Kaewtrakulpong នាយកគ្រប់គ្រងនៃក្រុមហ៊ុន ភីធីធី ខេមបូឌា ព្រមទាំងតំណាងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីស្ថាប័នទាំងពីរ។

រូបភាព
រូបភាព

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សក្នុងការចាប់ដៃគូជាមួយ ក្រុមហ៊ុន ភីធីធី ខេមបូឌា ដើម្បីផ្តល់ជូននូវដំណោះស្រាយឥណពន្ធផ្ទាល់ស្របតាមតម្រូវការ” ។ “ដំណោះស្រាយត្រូវបានរៀបចំឡើង ដើម្បីបំពេញតម្រូវការអាជីវកម្មជាក់លាក់របស់ ក្រុមហ៊ុន ភីធីធី ដែលសម្រួលដំណើរការប្រមូលការទូទាត់របស់ពួកគេ និងធានាបានថាការទូទាត់ពីអតិថិជនទាន់ពេលវេលា”។

រូបភាព
រូបភាព

ដំណោះស្រាយទូទាត់ឥណពន្ធផ្ទាល់របស់ ABA ជួយសម្រួលដល់ការប្រមូលការទូទាត់ពីអាជីវកម្មមួយទៅអាជីវកម្ម (B2B) និងអាជីវកម្មទៅអតិថិជន (B2C) ដោយអនុញ្ញាតឲ្យក្រុមហ៊ុនដកប្រាក់ ដោយផ្ទាល់ពីគណនីរបស់អតិថិជន នៅថ្ងៃកំណត់ដែលបានរៀបចំទុកជាមុន។ ដំណោះស្រាយនេះកាត់បន្ថយការប្រមូលការទូទាត់ដោយដៃ កាត់បន្ថយការងាររដ្ឋបាល និងធានាបាននូវការទូទាត់ទាន់ពេលវេលា ហើយបង្កើនប្រសិទ្ធភាពលើរំហូរសាច់ប្រាក់ និងប្រសិទ្ធភាពសម្រាប់អាជីវកម្មគ្រប់ទំហំ។

រូបភាព
រូបភាព

លោក Nuttapong Kaewtrakulpong នាយកគ្រប់គ្រងក្រុមហ៊ុន ក្រុមហ៊ុន ភីធីធី ខេមបូឌា មានប្រសាសន៍ថា “ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន ភីធីធី ខេមបូឌា ក្នុងការផ្តល់ជូនដៃគូរបស់ខ្លួន នូវជម្រើសការទូទាត់ដ៏ងាយស្រួល និងមានប្រសិទ្ធភាព”។ “ដំណោះស្រាយឥណពន្ធផ្ទាល់របស់ ABA នឹងពង្រឹងការគ្រប់គ្រងលំហូរសាច់ប្រាក់របស់យើងយ៉ាងសំខាន់ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។”

កិច្ចសហការរវាងធនាគារ ABA និង ក្រុមហ៊ុន ភីធីធី ខេមបូឌា បង្ហាញពីការបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ ក្នុងការសម្រួលការប្រមូលការទូទាត់ក្នុងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា។ ជាមួយនឹងដំណោះស្រាយនវានុវត្តន៍នេះ ក្រុមហ៊ុន ភីធីធី ខេមបូឌា នឹងបង្កើនប្រសិទ្ធភាពអាជីវកម្មទាំងមូល និងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាអ្នកនាំមុខនៅក្នុងទីផ្សារកម្ពុជា។

រូបភាព
រូបភាព

ក្រុមហ៊ុន ភីធីធី (ខេមបូឌា) គឺជាក្រុមហ៊ុនប្រេងឥន្ធនៈដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រថៃ ដែលផ្គត់ផ្គង់ និងចែកចាយប្រេងឥន្ធនៈ ក៏ដូចជាអាជីវកម្មលក់រាយនៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលរួមមាន Café Amazon, 7-Eleven Mart, Jiffy Mart, និងស្ថានីយសាកយានយន្ដអគ្គិសនី EV STATION PLUZ។ ក្រុមហ៊ុន ភីធីធី ទទួលបានកេរ្តិ៍ឈ្មោះ ជាក្រុមហ៊ុនផ្តល់សេវាកម្មល្អ គុណភាព និងស្តង់ដារសុវត្ថិភាព ដែលធ្វើឲ្យម៉ាកយីហោក្រុមហ៊ុននេះមានឈ្មោះបោះសំឡេងនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ជាមួយនឹងចក្ខុវិស័យនៃ "ការធ្វើឱ្យប្រសើរឡើងសម្រាប់សហគមន៍ និងរបៀបរស់នៅនៅកម្ពុជា" ក្រុមហ៊ុន ភីធីធី មានគោលបំណងពង្រឹងដំណោះស្រាយថាមពលសម្រាប់ការធ្វើដំណើរដោយរលូន ហើយខិតខំក្លាយជាដំណោះស្រាយតែមួយគត់ សម្រាប់គ្រប់របៀបរស់នៅក្នុងប្រទេសកម្ពុជា។

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T