អាមេរិក៖ ទំនាក់ទំនងស្នេហារវាង តារាចម្រៀងផបល្បីឈ្មោះរបស់អាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce ពីមួយថ្ងៃៗគឺកាន់តែផ្អែមល្ហែម ដោយអ្នកទាំងពីរតែងតែត្រូវគេប្រទះឃើញថាបានដើរលេងជាមួយគ្នា ទៅទទួលទានអាហារជាមួយគ្នា ក៏ដូចជាទៅលើកទឹកចិត្តគ្នាទៅវិញទៅមក មិនថានៅលើទីលានប្រកួត ឬក្នុងការប្រគុំតន្ត្រី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីពេលថ្មីៗទៅនេះ Taylor បានដឹកដៃគូស្នេហ៍បណ្ដើរគ្នាយ៉ាងផ្អែមល្ហែម នៅទីក្រុង Las Vegas រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក ដោយបានទៅទទួលទានអាហារពេលល្ងាចជាមួយគ្នានៅឯភោជនីយដ្ឋាន Toca Madera Las Vegas។
នៅក្នុងរូបភាពដែលអ្នកគាំទ្រម្នាក់សុំនាងនិង Travis ថតគឺ Taylor ពិតជាមើលទៅស្រស់ស្អាតខ្លាំង ដោយស្លៀករ៉ូប Alaia Dance Dress តម្លៃខ្ទង់ ៣,០៣០ដុល្លារ និងបួងសក់ឡើងជាកញ្ចុំ ព្រមទាំងទម្លាក់សក់សេះមលមុខផងដែរ ខណៈដែល Travis ពាក់អាវយឺតពណ៌ស ខោពណ៌ប្រឡេះនិងពាក់ពីលើដោយអាវរងាបែបចាក់ពណ៌ចម្រុះព្រមទាំងមួកបែបខោប៊យ មើលទៅពិតជាស្រស់ស្អាតនិងស្រស់សង្ហាខ្លាំងណាស់៕
ប្រភព៖ pagesix