កម្សាន្ត៖ កូនស្រីវ័យ ៥ខែ របស់ តារាស្រី Paris Hilton ដែលមានឈ្មោះថា London បានឆក់យកបេះដូង និងការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន នៅក្នុងវីដេអូដែលរូបនាង ទើបតែចែករំលែកនៅលើ TikTok ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ Paris Hilton បានបង្ហោះវីដេអូលេងជាមួយកូនស្រីរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដោយទទួលបានការចូលមើលជាង ១,៨លានដង និងមតិរាប់ពាន់។ ខណៈនៅក្នុងវីដេអូនោះ កូនស្រីរបស់នាង បានស្លៀកឈុតទារកទើបនឹងកើតដែលមានរូប Unicorn បើកភ្នែកធំៗ និងបានសម្លឹងមើលម្តាយ និងបងប្រុសកំពុងជជែកគ្នា។ ជាពិសេស Paris បានដាក់ចំណងជើងថា៖ «កូនស្រីដ៏ស្រស់ស្អាតរបស់ខ្ញុំ London»។
មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើន បានបញ្ចេញមតិថា កូនស្រីរបស់ Paris Hilton ពិតជាស្អាតដូចតុក្កតា ហើយមនុស្សមួយចំនួន បានសរសើរចំពោះការទទួលបាននូវលក្ខណៈពិសេសដ៏ស្រស់ស្អាតបំផុត ពីឪពុកម្តាយរបស់នាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖