ថៃ៖ បើនិយាយពីការបង្ហាញខ្លួន របស់ តារាសម្ដែងស្រី Nune Woranuch តែងតែបានទាញយកចំណាប់អារម្មណ៍ពីហ្វេនៗជាច្រើន ពីស្ទាយ៍នៃការលេងខ្លួនស្អាតៗ ជាពិសេស សម្បូរទៅដោយការបង្ហាញពីដំណើរកម្សាន្តបែបឡូយឆាយ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីថ្មីៗនេះ តារាស្រី Nune Woranuch បានចេញទៅកម្សាន្តនៅប្រទេសជប៉ុន ដែលតាមរយៈរូបភាពដែលបានបង្ហាញឡើង បានធ្វើឲ្យមនុស្សជាច្រើន ពិតជារំភើបចិត្តជាខ្លាំង ចំពោះស្ទាយ៍តុបតែងរបស់តារាស្រីរូបនេះ ដែលមើលទៅមានភាពស្រស់ស្អាតទាក់ភ្នែក និងកាន់តែក្មេងជាងវ័យ។
មិនត្រឹមតែប៉ុណ្ណោះ ហ្វេនៗដែលបានឃើញហើយ ក៏បានចូលមកសរសើរ ពីភាពឆើតឆាយរបស់នាង រួមទាំងសម្រស់ស្រស់ស្អាត ក្នុងឈុតអាវគ្មានខ្សែបង្ហាញស្មា និងរូបរាងដ៏ទាក់ទាញមានមន្តស្នេហ៍យ៉ាងខ្លាំង៕
ប្រភព៖ Sanook
សូមទស្សនារូភាពខាងក្រោម៖