Jennie បង្ហោះរូបភាពមួយសន្លឹកឌឺអ្នករិះគ»-ន់ ក្រោយថាស្បែកជើងនាងពាក់ចូល Met Gala មិនល្មមជើង

//s9.kh1.co/66/66f99faddcda8e4c87a6c76efde2cfb405afb05e.jpg
តារា & កម្សាន្ដ

 ០៩-ឧសភា-២០២៤ ៨ព្រឹក · ១១ ថ្ងៃមុន

ក្រោយការបង្ហាញខ្លួនរបស់នាង ក៏មានអ្នកចាំរិះគន់ដែរដោយគេគិតថាស្បែកជើង Jennie ពាក់ដូចជាមិនល្មមនឹងជើងនាង ព្រោះចេញម្រាមជើងមកខាងក្រៅ

អាមេរិក៖ ពិតណាស់ វត្តមានរបស់ Jennie ជាតារាចម្រៀងសមាជិកក្រុម BLACKPINK ពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកគាំទ្រ ព្រោះនាងនៅតែមានភាពលេចធ្លោនៅលើកម្រាលព្រំក្រហម Met Gala ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennie 
Jennie 

ជាក់ស្ដែង Jennie ពិតជាបញ្ចេញសម្រស់ស្រស់ស្អាតខ្លាំងណាស់ ដោយបានស្លៀករ៉ូបពណ៌ខៀវចាស់ បែបពីរកំណាត់ បញ្ចេញក្បាលពោះនិងភ្លៅស្រឡូន ព្រមទាំងស្បៃអូសដី ហើយនាងក៏បានពាក់ស្បែកជើងកែងខ្ពស់ពណ៌ស៊ីនឹងឈុតផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយការបង្ហាញខ្លួនរបស់នាង ក៏មានអ្នកចាំរិះគន់ដែរដោយគេគិតថាស្បែកជើង Jennie ពាក់ដូចជាមិនល្មមនឹងជើងនាង ព្រោះចេញម្រាមជើងមកខាងក្រៅ។

យ៉ាងណាមិញ ក្រោយកម្មវិធី Met Gala ចប់សព្វគ្រប់ Jennie បានបង្ហោះបណ្ដុំរូបភាពដែលនាងបានចូលរួមព្រឹត្តិការណ៍នេះជាច្រើនដែលសុទ្ធតែស្រស់ស្អាត និងទាក់ទាញ ប៉ុន្តែគេសង្កេតឃើញមានរូបភាពមួយរូបដែលនាងបានបង្ហោះ គឺរូបនាងច្រត់កែងស្បែកជើងនៅលើពូកឡាន ហាក់ចង់ឲ្យអ្នករិះគន់នោះមើលថា ស្បែកជើងនាងគឺល្មមនឹងជើង មិនមែនរលុងអ្វីទេ។ ស្របគ្នានោះ អ្នកគាំទ្រខ្លះក៏បញ្ចេញមតិដែរថា Jennie គ្រាន់តែបង្ហោះរូបដែលនាងបានថតធម្មតាប៉ុណ្ណោះ តែវាចៃដន្យដូចជាការឆ្លើយតបទៅអ្នករិះគន់៕  

Jennie 
Jennie 
Jennie 
Jennie 
Jennie 
Jennie 
Jennie 
Jennie 
រូបភាព Jennie បង្ហោះ
រូបភាព Jennie បង្ហោះ

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T