កម្សាន្ត៖ អ្នកច្នៃម៉ូដសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដ៏ល្បី Vera Wang បានទាញយកការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើន ជាមួយនឹងរ៉ូបនាងមច្ឆា ពេលចូលរួមក្នុងកម្មវិធី Met Gala កាលពីល្ងាចថ្ងៃទី ៦ ខែឧសភា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈរូបភាព បានបង្ហាញឲ្យឃើញថា ឈុតសម្លៀកបំពាក់ដែល Vera Wang បានពាក់នៅ Met Gala ឆ្នាំ 2024 ត្រូវបានចាត់ទុកថា មានភាពស្រស់ស្អាត និងឆើតឆាយ ដែលបង្ហាញពីជំនាញម៉ូដដ៏ទូលំទូលាយរបស់នាង។
មិនត្រឹមតែប៉ុណ្ណោះ Vera Wang ក៏បានជ្រើសរើសការតុបតែងមុខ និងម៉ូតសក់បែបធម្មតាបំផុត ខណៈដែលឈុតនេះ ក៏បានរំលេចឲ្យឃើញ រូបរាងតូចស្ដើងរបស់ខ្លួន ព្រមទាំងទទួលបានការសរសើរជាច្រើន ចំពោះរូបរាងដែលមានអាយុ ៧៥ ឆ្នាំរបស់ អ្នកច្នៃម៉ូតរូបនេះ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖