បរទេស៖ តារារ៉េប លោក A$AP Rocky ដែលត្រូវបានគេស្គាល់ថា ជាគូស្នេហ៍របស់ តារាចម្រៀងស្រី Rihanna បាននាំកូនប្រុសទៅលេងកម្សាន្ត បន្ទាប់ពី ខ្លួន និង Rihanna ខកខានកម្មវិធី Met Gala ដោយសារតែឈឺ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក A$AP Rocky ត្រូវបានគេឃើញ កំពុងលេងជាមួយកូនប្រុសអាយុ២ខួប របស់ខ្លួន នៅលើចិញ្ចើមផ្លូវ កាលពីថ្ងៃទី ៧ ខែឧសភាកន្លងទៅនេះ។ តារាវ័យ ៣៥ ឆ្នាំរូបនេះ បានតុបតែងខ្លួនស្លៀកខោខ្លី និងអាវពណ៌ខ្មៅ ចំណែកឯ កូនប្រុស RZA ស្លៀកឈុតពណ៌ទឹកក្រូចលាយពណ៌ស ។
គួរបញ្ជាក់ផងដែរថា RZA គឺជាកូនប្រុសច្បងរបស់ Rocky ជាមួយ Rihanna ហើយគូស្នេហ៍តារាចម្រៀងមួយគូនេះ មានទំនាក់ទំនងស្នេហាតាំងពីឆ្នាំ ២០២០ ក៏មានកូនប្រុសម្នាក់ទៀតឈ្មោះ Riot ដែលបានកើត កាលពីខែសីហាឆ្នាំមុននេះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖