បរទេស៖ កាលពីមុននេះ តារាចម្រៀងស្រី Britney Spears បានដេញលោក Paul Soliz អតីតអ្នកបម្រើ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា អ្នកទាំងពីរមានជម្លោះនៅសណ្ឋាគារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាយ៉ាងណា ថ្មីៗនេះ តារាចម្រៀងស្រី Britney Spears ក៏ត្រូវបានគេថតរូប ថាបានអង្គុយក្បែរអ្នកបើករថយន្ត Mercedes-Benz ពណ៌ស ក្នុងសង្កាត់ Thousand Oaks រដ្ឋ California កាលពីថ្ងៃច័ន្ទកន្លងទៅនេះ។ តែ ក្រោយមក ក៏ត្រូវបានគេដឹងថា លោក Paul Soliz បានបើកឡានជំនួស Britney ហើយអ្នកទាំងពីរមើលទៅពិតជាសប្បាយចិត្ត ពេលបានចេញក្រៅ។
នេះជាការបង្ហាញខ្លួនលើកដំបូង ចាប់តាំងពី Britney និង Paul បានឈ្លោះគ្នា នៅសណ្ឋាគារមួយក្នុងទីក្រុង Los Angeles កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ នៅពេលនោះខាងប្រភពព័ត៌មាន TMZ និង Page Six បានរាយការណ៍ថា តារាចម្រៀងវ័យ ៤៣ ឆ្នាំរូបនេះបានឈ្លោះប្រកែកគ្នា ជាមួយ Paul Soliz នៅក្នុងបន្ទប់សណ្ឋាគារ ដែលក្រោយមកបានក្លាយជាការឈ្លោះប្រកែកគ្នា ហើយ Britney បានរងរបួស៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖