ចិត្តបុណ្យមែនទែន! ហេង វិសាល និងស្រីនា ប្រកាសឧបត្ថម្ភពេញមួយជីវិត ដល់វីរកងទ័ពខ្មែរទាំង ២នាក់ ដែលទើបនឹងត្រឡប់មកខ្មែរ

//s9.kh1.co/61/613f6b4ed73a237577dd998a2ca1b7f65412eb46.png
តារា & កម្សាន្ដ

 ០១-សីហា-២០២៥ ៧ល្ងាច · មួយថ្ងៃមុន

ហេង វិសាល និងស្រីនា ប្រកាសឧបត្ថម្ភពេញមួយជីវិត ដល់វីរកងទ័ពខ្មែរទាំង ២នាក់ ដែលទើបនឹងត្រឡប់មកខ្មែរ។

(ភ្នំពេញ)៖ អ្នកផលិតមាតិកាដ៏ល្បីឈ្មោះ គឺលោក ហេង វិសាល និងភរិយា ស្រីនា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានប្រកាសឧបត្ថម្ភរៀងរាល់ខែចំនួន ១០០ដុល្លារ ដល់វីរកងទ័ពកម្ពុជា ២នាក់ ដែលត្រូវបានថៃប្រគល់ជូនកម្ពុជាវិញនៅថ្ងៃនះ ពេញមួយជីវិតរបស់វីរកងទ័ពទាំង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=867,q=100/64/64d8d390816dce7f76c9a20b91377f3c8fa691f3.jpeg

លោកបានថ្លែងសារលើបណ្តាញសង្គមផ្លូវការយ៉ាងដូច្នេះ «ពេលដែលបានឃើញព័ត៌មាននេះហើយ ខ្ញុំ និងក្រុមគ្រួសារពិតជាមិនអាចទទួលយកបានទេ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ម្នាក់ពិការ ម្នាក់មានបញ្ហាស្មាតី។ តើអនាគតពួកគាត់នឹងទៅជាយ៉ាងណាទៅ? ខ្ញុំនិងគ្រួសារសម្រេចចិត្តថា នឹងប្រើលុយផ្ទាល់ខ្លួន ឧបត្ថមពួកគាត់ម្នាក់ ១០០ដុល្លារ (100$) ជារៀងរាល់ខែ រយៈពេលពេញមួយជីវិត»។

សូមជម្រាបថា កងទ័ពឈ្លានពានថៃ បានប្រគល់ទាហានខ្មែរ ២នាក់ នៅច្រកអូរស្មាច់ នៅម៉ោង១១ព្រឹក រួមមាន៖

លោកអនុសេនីយ៍ត្រី អាង អឿង 
លោកអនុសេនីយ៍ត្រី អាង អឿង 

* ១៖ លោកអនុសេនីយ៍ត្រី អាង អឿង ភេទប្រុស អាយុ៣៧ឆ្នាំ បាត់បង់ស្មារតី

លោកពលបាលឯក ម៉ម វុទ្ធី 
លោកពលបាលឯក ម៉ម វុទ្ធី 

* ២៖ លោកពលបាលឯក ម៉ម វុទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ រងរបួសធ្ងន់។

លោក ហេងវិសាល ក៏បានបន្ថែមទៀតផងដែរ 

«ខ្ញុំមិនមែនជាអ្នកមានលុយចាយមិនអស់ទេ ប៉ុន្តែនេះគឺជាអ្វីដែលខ្ញុំអាចធ្វើបានទៅកាន់វីរបុរសរបស់ខ្ញុំ»

សម្រាប់លោក ហេង វិសាល គឺឥលូវនេះលោកកំពុងស្វែងរកបណ្តាញ ដើម្បីចង់ចុះទៅសួរសុខទុក្ខផ្ទាល់វីរកងទ័ពទាំងពីរ ហើយក៏ដើម្បីគណនីធនាគារ សម្រាប់ទុកឧបត្ថម្ភថវិការៀងរាល់ខែផងដែរ៕

https://s9.kh1.co/__image/w=591,h=342,q=100/ae/aedfc525b2aa277dfcc93fa5f4832c663adeb3c6.jpeg

ប្រភព៖  Heng Visal https://www.facebook.com/photo/?fbid=1285284512960024&set=a.297442765077542                                                             

អត្ថបទដោយ៖ TY KIM SOUR

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T