រដ្ឋសភាសម្រេចទទួលសេចក្តីព្រាងច្បាប់ចំនួនពីរដែលជាសំណើរាជរដ្ឋាភិបាលមក ពិនិត្យសិក្សានិងអនុម័ត

//s9.kh1.co/6b/6b29185dd5f9be71c7126546f700e8c116173968.jpg
សង្គម

 ១៣-សីហា-២០២៥ ១១ព្រឹក · មួយថ្ងៃមុន

រដ្ឋសភាសម្រេចទទួលសេចក្តីព្រាងច្បាប់ចំនួនពីរដែលជាសំណើរាជរដ្ឋាភិបាលមក ពិនិត្យសិក្សានិងអនុម័ត

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធទី១៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យនិងអនុម័តលើសំណើ របស់រាជរដ្ឋាភិបាល ដែលបានស្នើសុំរដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន

https://s9.kh1.co/__image/w=650,h=434,q=100/6b/6b29185dd5f9be71c7126546f700e8c116173968.jpg
https://s9.kh1.co/__image/w=650,h=434,q=100/1c/1cce4f81e9cce92adb4494123b002715b4e3707c.jpg
https://s9.kh1.co/__image/w=650,h=434,q=100/65/6589e22113456f6c130b9eea0334d62e1681b1d6.jpg
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/ec/ecda7c4cdd6aa527aa0ac5da4552d8e989a13d06.jpg

អ្នកនាំពាក្យក្រសួងការពារជាតិ៖ មកទល់ពេលនេះមិនទាន់មានការស៊ើបអង្កេតជាផ្លូវការ និងមានតម្លាភាពដើម្បីបញ្ជាក់ពីការពិតនៅឡើយទេ ពាក់ព័ន្ធនឹងករណីផ្ទុះមីននៅតំបន់ប្រាសាទតាមាន់ធំ

 ១៣-សីហា-២០២៥ 
 ៨ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T