ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ដើម្បីចុះសង្កេតការណ៍ស្ថានភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ

//s9.kh1.co/61/6149902c83026b7b65fa18104819008a86e5a6bb.jpg
សង្គម

 ១៤-សីហា-២០២៥ ៨ព្រឹក · ១៤ ម៉ោងមុន

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ដើម្បីចុះសង្កេតការណ៍ស្ថានភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួម (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ខេត្តបាត់ដំបង (យោធភូមិភាគទី៥) ២-ខេត្តបន្ទាយមានជ័យ៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់(ភូមិជោគជ័យ) និងច្រកបឹងត្រកួន ៣- ខេត្តព្រះវិហារ (ច្រកព្រំដែនអានសេះ)

គួររំលឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT។

ក្រសួងការពារជាតិ សូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ៕

ប្រភព៖ ក្រសួងព័ត៌មាន

https://s9.kh1.co/__image/w=650,h=488,q=100/cd/cd93ed0408e30d4bccdb28d9ca56a38ea39f786c.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/a7/a7a21488ce3df76605054cc74b1cb2ed9ddd316a.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/21/21b2ed7c34683e74d3494ef6fefecfc45157d3f2.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/ac/acfef214018bc81c74baea00ffb201d7ac4276e2.jpeg
https://s9.kh1.co/__image/w=650,h=377,q=100/c3/c320427550b8e9f8a68591096ef19e1390b2a99b.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/85/851bc0748b41e9f19b1d31f157f90fefd6d6ffb8.jpeg
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/ec/ecda7c4cdd6aa527aa0ac5da4552d8e989a13d06.jpg

អ្នកនាំពាក្យក្រសួងការពារជាតិ៖ មកទល់ពេលនេះមិនទាន់មានការស៊ើបអង្កេតជាផ្លូវការ និងមានតម្លាភាពដើម្បីបញ្ជាក់ពីការពិតនៅឡើយទេ ពាក់ព័ន្ធនឹងករណីផ្ទុះមីននៅតំបន់ប្រាសាទតាមាន់ធំ

 ១៣-សីហា-២០២៥ 
 ៨ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T