សភាពការណ៍តាមព្រំដែនកម្ពុជា និង ថៃស្ងប់ស្ងាត់ ខណៈក្រុមអ្នកសង្កេតការអន្តរកាលបន្តចុះពិនិត្យតាមតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ

//s9.kh1.co/21/2150af08e91e6858a8e40b11924f8311b888413c.jpg
សង្គម

 ១៥-សីហា-២០២៥ ៩ព្រឹក · ១០ ម៉ោងមុន

គិតចាប់ពីម៉ោង ១២រំលងអាធ្រាត្រ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ មកដល់ម៉ោង ៦,០០នាទីព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា និងថៃ នៅក្នុងយោធភូមិភាគទី៤ និងទី ៥ ក្នុង ខេត្តព្រះវិហារ ឧត្តរមានជ័យ និង បន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់។

គិតចាប់ពីម៉ោង ១២រំលងអាធ្រាត្រ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ មកដល់ម៉ោង ៦,០០នាទីព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា និងថៃ នៅក្នុងយោធភូមិភាគទី៤ និងទី ៥ ក្នុង ខេត្តព្រះវិហារ ឧត្តរមានជ័យ និង បន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់។ ចំពោះកងកម្លាំងរបស់កម្ពុជាស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទី យ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីបំពេញការពារអធិបតេយ្យ និង បូរណភាពទឹកដីឱ្យខាងតែបាន។នេះបើតាមការបញ្ជាក់ពីសំណាក់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/c1/c14738b6c15f5612b6f9de942d0a54ba89ad09b6.jpeg

ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលបានចុះទៅតាមទីតាំងមួយចំនួនក្នុងខេត្តបន្ទាយមានជ័យថ្ងៃម្សិលមិញនោះ សម្រាប់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះវិញ នឹងបន្តចុះ ខេត្តព្រះវិហារដើម្បីឆ្ពោះទៅត្រួតពិនិត្យគោលដៅចំនួន២គឺ ទី១នៅច្រកអានសេះ និងគោលដៅទី២ការចុះអង្កេតទីតាំងសម្រាប់អ្នកសង្កេតការណ៍អន្តរកាល (IOT)នៅខេត្តព្រះវិហារ។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ឱ្យដឹងផងថា សម្រាប់ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៥នេះដែរ កិច្ចប្រជុំវិសាមញ្ញក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)លើកទី២៧ រវាងយោធភូមិភាគទី៣នៃកងខេមរភូមិន្ទ និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី ត្រាត ប្រទេសថៃ ក៏នឹងចាប់ផ្តើមកិច្ចប្រជុំនៅព្រឹកនេះ(ថ្ងៃទី ១៥ ខែ សីហា)។សម្រាប់ទីតាំងកិច្ចប្រជុំនឹងរៀបចំឡើងនៅខេត្តត្រាតប្រទេសថៃ។

សូមបញ្ជាក់ថា អនុព័ន្ធយោធាដែលមានតំណាងមកពីប្រទេស (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖

១-ខេត្តបាត់ដំបង(យោធភូមិភាគទី៥)

២-ខេត្តបន្ទាយមានជ័យ៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូរបីជាន់(ភូមិជោគជ័យ) និងច្រកបឹងត្រកួន

៣- ខេត្តព្រះវិហារ (ច្រកព្រំដែនអានសេះ)៕

ប្រភព៖ ក្រសួងព័ត៌មាន

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T