ភ្នំពេញ៖ ប្រិយមិត្ត ក៏ដូចជាអតិថិជនមួយចំនួនធំ ប្រហែលជាបានស្គាល់ច្បាស់ពី សមាសភាព ទេពកោសល្យ យ៉ាងប៉ិនប្រសប់ក្នុងអាជីពជាអ្នកផាត់មុខដ៏ល្បីឈ្មោះ និងជាម្ចាស់ហាងសាឡន បីយូធីស្ទរ «Beauty Store» ទាំង៦សាខា ពោលគឺលោក ងួន សាង ជាក់ជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង បច្ចុប្បន្ននេះគេសង្កេតឃើញថា កេរ្តិ៍ឈ្មោះរបស់លោក កំពុងហាក់ស្ទុះឡើងជាលំដាប់ ជាមួយថ្វីដៃផាត់មុខកូនក្រមុំ រួមនឹងតារាស្រីតូចធំជាច្រើនរូប ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនមានការកោតសរសើរជាខ្លាំង ។
ក្នុងនោះដែរ អ្វីដែលប្រិយមិត្តមិននឹកស្មានដល់ គ្រាន់តែផាត់មុខកូនក្រមុំ ថៅកែប្រុសវ័យក្មេងរូបនេះ ហ៊ានស៊ីថ្លៃដល់ខ្ទង់ពាន់ដុល្លារឯណោះ ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា ការផាត់មុខកូនក្រមុំ តាមខេត្ត គឺមានចន្លោះពី៩០០ដល់ ១៥០០ដុល្លារ តាមជិតតាមឆ្ងាយ (ដោយមិនរាប់បញ្ចូលការស្លៀកសម្លៀកបំពាក់ជូនកូនក្រមុំនោះទេ) រីឯតម្លៃខ្លួនរបស់លោក ពេលផាត់មុខកូនក្រមុំក្នុងក្រុងភ្នំពេញវិញ គឺចំបាច់ត្រូវចំណាយយ៉ាងហោចណាស់ក៏៧០០ដុល្លារដែរ។


លើសពីនេះ ក្នងករណីបើចង់ជួលផ្សាយតំណាងផលិតផល ក្នុងមួយខែលោកស៊ីថ្លៃដល់ទៅ ២៤0០ដុល្លារ ទៅតាមផលិតផល ដោយមានការបង្ហោះក្នុងផេកផ្លូវការ របស់ហាងបីយូធីស្ទរតាមកុងត្រាកំណត់ ៦ខែម្តង ។ បន្ថែមពីនេះ ហាងបីយូធីស្ទរ «Beauty Store» ក៏មានទទួលបង្រៀនសិស្សVIP ផ្នែកផាត់មុខធ្វើសក់ ដោយចំណាយពេលត្រឹមតែមួយអាទិត្យប៉ុណ្ណោះ ជាមួយតម្លៃ១៥០០ដុល្លារ ដោយលោកជាម្ចាស់ហាង ជាអ្នកបង្រៀនដោយផ្ទាល់ទៀតផង។ ប្រសិនបើ ប្រិយមិត្តពេញចិត្តរាល់សេវាកម្មរបស់ហាង លោកអ្នកអាចធ្វើការកក់ឲ្យបានមុនយ៉ាងហោច៦ខែ ដោយទទួលកក់ជាសាច់ប្រាក់៥0% មុន។
គួររម្លឹកដែរថា ហាងបីយូធីស្ទរ «Beauty Store» របស់លោក ងួន សាង បច្ចុប្បន្នមានចំនួន៦សាខា៖
សាខាទី១សន្ធមុខ ក្រោយសាលាផ្លូវ150ផ្ទះ180
សាខាទី២ខាងក្រោយផ្សារបឹងកេងកងជិតហាងដាវីអារិយ៉ាមិញតាំ
សាខាទី៣ ផ្សារថ្មី ផ្លូវប៉ាស្ទរ ទល់មុនក្រសួងរ៉ែនិងថាមពល
សាខាទី៤ចំការដូង ក្នុងបុរីពិភពថ្មីចំការដូង ផ្លូវ11ផ្ទះ19A
សាខាទី៥ នៅទីរួមខេត្តបាត់ដំបង
និង សាខាទី៦ នៅទីរួមខេត្តសៀមរាប សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខ៖
086990505
010990505 0969990405៕




