គម្រោងស្តារប្រឡាយមេរំដោះទឹកស្រះកែវ ខេត្តតាកែវ ផ្ដល់ទឹកប្រាំង-វវស្សា-ដំណាំរួមផ្សំ ១៧០០ហិកតា សម្រេចបាន ១៥%

//s9.kh1.co/31/319206b5e37153dee2f40eb04e9ad727b99f135b.jpg
Khmerhome

 ២៩-មីនា-២០២៥ ៩ព្រឹក · ៣ ថ្ងៃមុន

វឌ្ឍនភាពគម្រោងស្តារប្រឡាយមេរំដោះទឹកស្រះកែវ មានសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សា-ប្រាំង-ដំណាំរួមផ្សំចំនួន ១៧០០ហិកតា ដល់ប្រជាកសិករប្រមាណ ៣៩៩១គ្រួសារ ក្នុងភូមិចំនួន១០ នៃឃុំសូភី និងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

https://s9.kh1.co/__image/w=650,h=488,q=100/80/802b30130eb8fc30186d0dcb36ddb4fcfa73ce92.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាកែវ៖ វឌ្ឍនភាពគម្រោងស្តារប្រឡាយមេរំដោះទឹកស្រះកែវ មានសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សា-ប្រាំង-ដំណាំរួមផ្សំចំនួន ១៧០០ហិកតា ដល់ប្រជាកសិករប្រមាណ ៣៩៩១គ្រួសារ ក្នុងភូមិចំនួន១០ នៃឃុំសូភី និងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នាមតំណាង រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារស្តារប្រឡាយមេរំដោះទឹកស្រះកែវ ស្ថិតនៅឃុំសូភី និងឃុំកុមារាជា ក្នុងស្រុកបាទី ខេត្តតាកែវ។

https://s9.kh1.co/__image/w=650,h=488,q=100/24/24c2ee8bc610283944aabd60ddae555aeb9decc5.jpg

តាមការចុះពិនិត្យនេះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោកប្រធាន បានឱ្យដឹងថា ការងារសំខាន់ៗរបស់គម្រោងស្តារប្រឡាយមេរំដោះទឹកស្រះកែវ រួមមាន៖ ១-ស្តារប្រឡាយមេរំដោះទឹកស្រះកែវ ប្រវែង ៤៦០០ម៉ែត្រ និង ២-សាងសង់សំណង់សិល្បការ្យសរុបចំនួន ១៥កន្លែង។ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារដីសម្រេចបាន ១៥% និងការងារសំណង់ មិនទាន់បានអនុវត្ត។

https://s9.kh1.co/__image/w=650,h=488,q=100/47/47b7f52f02c01c5f32a53737840ba5467e609557.jpg

បើតាម លោកប្រធាននាយកដ្ឋានវិស្វកម្ម បានបញ្ជាក់ឱ្យថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១១២០ហិកតា រដូវប្រាំងចំនួន ៥៦០ហិកតា និងដំណាំរួមផ្សំ ២០ហិកតា ជូនដល់ ប្រជាកសិករប្រមាណ ៣៩៩១គ្រួសារ ក្នុងភូមិចំនួន១០ នៃឃុំសូភី និងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

https://s9.kh1.co/__image/w=650,h=488,q=100/4d/4dbbd13896b508154f051d8a90305b2c996b3edf.jpg

ប្រឡាយមេរំដោះទឹកស្រះកែវនេះគឺមានប្រភពទឹកពីប្រឡាយរលាំងជ្រៃខាងត្បូង ដែលមានសក្តានុពលជួយរំដោះទឹកជំនន់ពីផ្លូវជាតិលេខ៣នៅទីតាំងផ្សាត្រាំខ្នា ហើយភ្លឺប្រឡាយដើតួនាទីយ៉ាងសំខានជាផ្លូវគមនាគមន៍ដែលជួយកាត់បន្ថយចរាចរនៅទីតាំងផ្សារត្រាំខ្នា។ ជាការបន្ត លោកប្រធាន។

https://s9.kh1.co/__image/w=650,h=488,q=100/e6/e692a6a747d3ff5278e2f7e169cdb0a5e58d25a9.jpg

ឆ្លៀតក្នុងឱកាសនោះដែរ លោក ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕

https://s9.kh1.co/__image/w=650,h=488,q=100/db/dbbca6952dc335e211b6b9634faf447ad12a063a.jpg
https://s9.kh1.co/__image/w=650,h=488,q=100/ff/ff955342d6e039c3bc88f60284ef2ef627193cd2.jpg
https://s9.kh1.co/__image/w=650,h=488,q=100/4d/4dbbd13896b508154f051d8a90305b2c996b3edf.jpg
https://s9.kh1.co/__image/w=650,h=488,q=100/0e/0ea898e149b7782540405fbad6abd795c130a51e.jpg
https://s9.kh1.co/__image/w=650,h=488,q=100/77/77504ac9f3eadecf2293ce21571d752b98f17409.jpg
https://s9.kh1.co/__image/w=650,h=488,q=100/e5/e530b140ed2194fa7a91650d1587c3637f9771d4.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T