ចិន៖ មានមនុស្សជាច្រើននាក់ បានរងរបួសដោយសារតែម៉ាស៊ីនទឹកមានបញ្ហា បង្កើតជារលកដ៏ធំមួយ បណ្តាលឱ្យផ្ទុះការភ្ញាក់ផ្អើលពេញតំបន់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីពេលថ្មីៗនេះ នៅសួនទឹក Yulong Shuiyun ក្នុងទីក្រុងឡុងជីង ខេត្តជីលីន បណ្តាលឱ្យមនុស្សយ៉ាងណោចណាស់ក៏ ៤៤នាក់ដែរ ត្រូវរងរបួស ព្រោះតែម៉ាស៊ីនទឹកមានបញ្ហា បង្កើតជារលកដ៏ធំជាង៣ម៉ែត្រ បោះបោកពួកគេឡើងប៉ើង។
![រូបភាពនៅកន្លែងកើតហេតុ](http://s4.kh1.co/07/07ea6c387969ddb84d9a9bf511482b9f20519fb9.jpg)
យោងតាមវីដេអូខាងក្រោមបានបង្ហាញថា ខណៈពេលពួកគេកំពុងតែលេងទឹកយ៉ាងសប្បាយរីករាយ មិនដឹងជាមានមូលហេតុអ្វី ស្រាប់តែម៉ាស៊ីនទឹកដំណើរការខុសប្រក្រតី ក៏បង្កើតជារលកដ៏ធំបោះបោកពួកគេឡើងប៉ើងយកតែម្តង។
យ៉ាងណាមិញ បន្ទាប់ពីមានរឿងនេះកើតឡើងហើយ ខាងសួនទឹកកម្សាន្តក៏ត្រូវបានបិទទ្វារជាបណ្តោះអាសន្នដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែម។ចំណែកជនរងគ្រោះទាំងអស់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ផងដែរ៕
ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖