ខេត្តកោះកុង ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចក្រុងខេមរភូមិន្ទ ខេត្តកោះកុង ធ្វើការឃាត់ខ្លួន កាលពីម៉ោង៨ព្រឹកថ្ងៃទី៣០ សីហា ខណៈធ្វើសកម្មភាពលួចម៉ូតូសិស្សម្នាក់ ចតទុកទៅរកក្តាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![https://s6.kh1.co/__image/w=650,h=340,q=100/b2/b237bf8912d5ba5d5f367754928afe790eb42b1b.jpg](https://s6.kh1.co/__image/w=650,h=340,q=100/b2/b237bf8912d5ba5d5f367754928afe790eb42b1b.jpg)
សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ ឈឿន សុណា ហៅផន អាយុ២១ឆ្នាំ មានទីលំនៅស្រុកឈូក ខេត្តកំពត ។ រីឯម្ចាស់ម៉ូតូឈ្មោះ គឹម ស៊ូ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស មានទីលំនៅភូមិ១ ឃុំស្មាចមានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
បើតាមជនរងគ្រោះប្រាប់សមត្ថកិច្ចថា មុនកើតហេតុ រូបគេបានជិះម៉ូតូ១គ្រឿង ម៉ាក ZOOMER X ពណ៍លឿង.ស ពាក់ស្លាកលេខកោះកុង 1B9-043 ទៅឈប់នៅចំណុចមាត់ព្រែក ទល់មុខស្រែបង្គា ស្ថិតនៅភូមិស្មាច់មានជ័យ ហើយបានចុះព្រែកដាក់លបដើម្បីយកក្តាម ដោយមិនបានដកសោរចេញពីម៉ូតូទេ ស្រាប់តែឃើញមនុស្សប្រុសម្នាក់អាយុប្រហែលជាង២០ឆ្នាំដើរក្រវ៉ែលក្បែនោះ ខ្លួនមិនចាប់អារម្មណ៍ និង ចេះតែដើរដាក់លបធម្មតាទៅ ។
បន្តិចក្រោយមកស្រាប់តែឭុសម្លេងម៉ូតូបើកចេញ ខ្លួនក៏ងាកទៅឃើញបុរស់នោះជិះម៉ូតូរបស់ខ្លួនទើបដឹងថាគេជាចោរ ឃើញដូច្នោះខ្លួនបានស្រែកឈប់តែគេមិនឈប់ទេ ទើបខ្លួនរត់ទៅរាយការណ៏ប្រាប់សមត្តកិច្ចនគរបាលប៉ុស្តិស្មាច់មានជ័យឱ្យជួយអន្តរាគមន៍ លុះពេលនោះកម្លាំងសមត្តកិច្ចនគរបាលប៉ុស្តិ សហការជាមួយកម្លាំងស្រុក ស្ទាក់ចាប់បានមុខសញ្ញានៅផ្លូវបំបែកថ្មបាំង រួមទាំងដកហូតបានម៉ូតូម៉ាក ZOOMER X នោះមកវិញផងដែរ ។ ជនសង្ស័យត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
![https://s6.kh1.co/__image/w=650,h=867,q=100/2e/2e79fcba0f6faaba205e85f0e7826d787b3016c2.jpg](https://s6.kh1.co/__image/w=650,h=867,q=100/2e/2e79fcba0f6faaba205e85f0e7826d787b3016c2.jpg)
ប្រភព៖ កោះសន្តិភាព