ចិន៖ បុរសម្នាក់មាននាមត្រកូល Lim រស់នៅក្នុងទីក្រុងហ្វូចូវ ប្រទេសចិន បានធ្វើឱ្យគ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលថ្មីៗនេះ រូបគេបានទៅឱ្យគ្រូពេទ្យពិនិត្យ ក្រោយពីរូបគេក្តៅខ្លួន និងក្អកឥតឈប់អស់រយៈពេលជាង ១០ថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពបានឱ្យដឹងថា លោក Lim ស្រាប់តែក្អកឥតឈប់ ហើយលោកថែមទាំងមានកំហាកនៅក្នុងបំពង់.កច្រើនថែមទៀត។ កាន់តែធ្ងន់នោះគឺថា លោកស្រាប់តែក្តៅខ្លួនខ្លាំងដល់ទៅជាង ៣៩អង្សាសេ និងក្អកឥតឈប់រយៈពេលជាង ១០ថ្ងៃ។
![លោក Lim](https://s6.kh1.co/__image/w=640,h=367,q=100/85/85c5f251c92e2d5b69e45943975a4734b7cc9cca.jpg)
ដំបូងឡើយ លោកក៏បានសាកល្បងទិញថ្នាំផឹកដោយខ្លួនឯងដែរ ប៉ុន្តែស្ថានភាពជំងឺគឺមិនបានជាសះស្បាយសោះ។
ក្រោយមក លោក Lim ក៏បានទៅរកគ្រូពេទ្យ ហើយឆ្លងកាត់ការត្រួតពិនិត្យ និងឆ្លុះកាំរស្មីអ៊ិច (X-ray) បានរកឃើញថា ប៉ារ៉ាស៊ីតព្រូនអៀនតេនញ៉ារាប់រយនៅក្នុងថើមរបស់លោក ដែលជំងឺនេះភាសាបច្ចេកទេសហៅថា «Liver fluke»។
![រូបឆ្លុះកាំរស្មីអ៊ិចរបស់លោក Lim](https://s5.kh1.co/__image/w=398,h=447,q=100/ac/acf92dd52e065cb98f479f231166d667e5101fe1.jpg)
គ្រូពេទ្យបានពន្យល់ថា ជំងឺ Liver fluke ឬក៏ពពួកប៉ារ៉ាស៊ីតថ្លើម ច្រើនកើតឡើងនៅពេលយើងហូបអាហារមិនស្អាត ឬឆៅជាដើម។
បន្ថែមពីនេះទៀត ពពួកប៉ារ៉ាស៊ីតទាំងនេះអាចរស់នៅក្នុងខ្លួនយើង ឬក៏ថើមរបស់យើងបានដល់ទៅជាង ២០ ដល់ ៣០ឆ្នាំឯនោះ។
រោគសញ្ញានៃជំងឺនេះ រួមមាន ឈឺពោះ ក្តៅខ្លួន ក្អួតចង្អោរ និងរាគរុះជាដើម ហើយចំពោះករណីធ្ងន់ធ្ងរអាចឈានទៅដល់មហារីកបំពង់ទឹកប្រមាត់ក៏មានដែរ។
![រូបឆ្លុះកាំរស្មីអ៊ិចរបស់លោក Lim](https://s6.kh1.co/__image/w=640,h=376,q=100/22/2214883f1dad66cceb23fc750c26757ca905a885.jpg)
យ៉ាងណាមិញ ក្រោយពីសួរនាំលោក Lim បានឱ្យដឹងថា ការពិតលោកចូលចិត្តហូបគ្រឿងសមុទ្រឆៅជាខ្លាំង ពោលគឺ លោកឧស្សាហ៍ហូបត្រីសាម៉ុង បង្គារឆៅ និងគ្រឿងសមុទ្រស្រស់ៗដទៃទៀត ហើយលោកហូបវាអស់រយៈពេលជាង ៣ឆ្នាំមកហើយ។
បច្ចុប្បន្នលោក Lim កំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីរង់ចាំការពិនិត្យបន្ថែមទៀតទាក់ទិនទៅនឹងបញ្ហាមួយនេះ។ ប្រសិនបើរោគសញ្ញារបស់លោកមានស្ថានភាពធ្ងន់ធ្ងរខ្លាំងនោះ លោក Lim អាចឈានទៅដល់ការវះកាត់ក៏ថាបានដែរ។
ដោយឡែក គ្រូពេទ្យបានផ្តល់ជាដំបូន្មានទៅកាន់មនុស្សទូទៅថា ប្រសិនបើអ្នកមិនចង់ជួបបញ្ហាដូចទៅនឹងលោក Lim ទេ ជម្រើសដ៏ល្អបំផុតនោះគឺមិនត្រូវហូបគ្រឿងសមុទ្រ ឬក៏អាហារឆៅនោះទេ ហើយប្រសិនបើអ្នកនៅតែចង់ហូបឆៅនោះ គួរណាត្រូវសម្អាតវាឱ្យបានត្រឹមត្រូវ ជ្រើសរើសគ្រឿងសមុទ្រដែលមានគុណភាពល្អ និងហូបវាតែបន្តិចបានហើយ ដើម្បីចៀសវាងនូវពពួកប៉ារ៉ាស៊ីតផ្សេងៗដែលលាក់ខ្លួននៅក្នុងសាច់ឆៅ ឬក៏គ្រឿងសមុទ្រឆៅ៕