ស៊ុយអែត៖ ហេតុតែជាការស្រលាញ់ និងចង់បាន បានជំរុញចិត្តឲ្យនារីវ័យក្មេងសញ្ជាតិស៊ុយអែតម្នាក់ ហ៊ានជះលុយរាប់ម៉ឺនដុល្លារ ដើម្បីធ្វើការវះកាត់កែសម្ផស្សឲ្យស្រស់ស្អាត ស្រដៀងទៅនឹងតុក្កតាកូនក្រមុំ ឬតុក្កតាបាប៊ី (Barbie) ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាង Stefanie Mulic មានអាយុ ១៩ឆ្នាំ មកពីប្រទេសស៊ុយអែត គឺជាយុវតីម្នាក់ដែលតែងតែមានក្តីស្រមៃ ចង់កែប្រែខ្លួនឯងឲ្យដូចទៅនឹងកូនក្រមុំតុក្កតាបាប៊ី តាំងតែពីនាងនៅក្មេងមកម៉្លេះ ខណៈដែលម្តាយ និងម្តាយមីងរបស់នាង ក៏បានជំរុញឲ្យនាងធ្វើការវះកាត់កែសម្ផស្ស ឲ្យសមទៅតាមបំណងរបស់នាងផងដែរ។
ជាក់ស្ដែង បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅអាយុ ១៣ឆ្នាំ Stefanie ក៏បានចាប់ផ្តើមចាក់បំពេញបបូរមាត់របស់នាងជាលើកដំបូង (ឲ្យធំ)។ នៅអាយុ ១៧ឆ្នាំ Stefanie នាងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសាកល្បងនីតិវិធី (វះកាត់កែសម្ផស្ស) ជាបន្តទៀត ដូចជាការចាក់បំពេញបបូរមាត់បន្ថែម ដើម្បីឲ្យកាន់តែធំជាមុន។ ហើយនៅពេលនោះ នាងពិតជាមានអារម្មណ៍ថា ល្អបំផុត ព្រោះតែវាជាអ្វីដែលនាងមិនធ្លាប់ដែលទទួលបានបែបនេះពីមុនមក។
លុះក្រោយៗមក Stefanie នាងក៏បានចាប់ផ្តើមវះកាត់កែសម្ផស្សជាបន្តបន្ទាប់ ទៅលើចំណុចផ្សេងៗទៀត នៅលើផ្ទៃមុខដែលរួមមាន ច្រមុះ ចង្កា ថ្គាម ថ្ពល់ ចិញ្ចើម និងនៅលើដងខ្លួនផងដែរ។
ប្រភពបានឲ្យដឹងទៀតថា Stefanie នាងតែងចំណាយលុយរាល់ខែទៅលើការចាក់បំពេញបបូរមាត់ ដោយជាមធ្យមប្រហែល ១,២០០ផោន (ឬប្រហែល ១,៤៦៧ដុល្លារអាមេរិក) ខណៈបើគិតមកទល់ពេលនេះ ចំណាយអស់ខ្ទង់ ១៤,០០០ផោនហើយ (ឬប្រហែល ១ម៉ឺន៧ពាន់ដុល្លារអាមេរិក) នារយៈពេលប្រមាណជា ១ឆ្នាំចុងក្រោយនេះ។
Stefanie នាងក៏នឹងមានគម្រោងនាថ្ងៃខាងមុខទៀត ក្នុងការវះកាត់កែសម្ផស្សដែលរួមមានដូចជា ការវះកាត់ពង្រីកដើមទ្រូង វះកាត់ដកឆ្អឹងជំនី (ដើម្បីឲ្យមើលទៅមានរាងតូច) ចាក់បំបាត់ជ្រួញលើផ្ទៃមុខដើម្បីឲ្យរឹតតែក្មេងជាងវ័យ វះកាត់ត្រគាក/ចង្កេះ បូមជាតិខ្លាញ់ចេញខ្លះ និងវះកាត់ធ្វើបបូរមាត់ស៊ីលីសកូន ដើម្បីឲ្យមើលទៅកាន់តែមានភាពស្រស់ស្អាតជាងនេះ ដូចតុក្កតាបាប៊ី ក្នុងក្តីសុបិនរបស់នាង។
Stefanie បាននិយាយថា៖
Stefanie បានបន្តថា នាងបានឆ្លងកាត់ការវះកាត់កែសម្ផស្សជាច្រើនមកហើយ ទាំងនៅលើផ្ទៃមុខ និងដងខ្លួន។ ប៉ុន្តែមិនថាយ៉ាងណា នាងនឹងនៅតែបន្តធ្វើវាទៀត ដើម្បីបង្កើននូវភាពជឿជាក់ និងភាពស្រស់ស្អាតតាមអ្វីដែលនាងចង់បាន។
ជាចុងក្រោយ Stefanie បាននិយាយថា នាងពិតជាសំណាង និងរីករាយខ្លាំងបំផុត ដែលក្រុមគ្រួសាររបស់នាង តែងតែយល់ព្រមរាល់ការសម្រេចចិត្តរបស់នាង ហើយពួកគេក៏គាំទ្រនឹងការផ្លាស់ប្តូរ ក៏ដូចជាការទទួលបាននូវរូបរាង និងមុខមាត់ថ្មីរបស់នាងផងដែរ។ ពោលគឺ ពួកគេតែងតែលើកទឹកចិត្តដល់នាង និងគិតថាវាពិតជាស្រស់ស្អាត និងល្អខ្លាំងណាស់សម្រាប់នាង៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?