​ស្ត្រីម្នាក់ធ្វើដំណើរកម្សាន្តចម្ងាយ ១២,០០០ គីឡូម៉ែត្រតាមអូដ្ឋទៅចក្រភពអង់គ្លេស (មានវីដេអូ)

//s5.kh1.co/10/10dd652e420644e220330f1a0d6f3c1f08d861ce.jpg
សង្គម

 ០៥-ធ្នូ-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

បរទេស៖ Baigalmaa Norjmaa គឺជានារីវ័យក្មេងជនជាតិម៉ុងហ្គោលីម្នាក់ ដែលកំពុងផ្សងព្រេង​ដោយធ្វើដំណើរពីប្រទេសកំណើតរបស់នាង​ឆ្លងកាត់ទ្វីបអាស៊ី ចក្រភពពែរ្ស និងចក្រភពអូតូម៉ង់​ហើយចូលទៅដល់ទឹកដីចក្រភពអង់គ្លេសដោយសត្វអូដ្ឋ។ នាងសង្ឃឹមថាវានឹងជំរុញដល់ស្ត្រីផ្សេងទៀតដែលនៅតាមជនបទដូចជារូបនាង ដើម្បីចាប់ផ្តើមគម្រោងអនាគតរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Baigalmaa រួមទាំងមិត្តភក្តិរបស់នាងបានចេញដំណើរ​ក្នុងរយៈចម្ងាយ ១២,០០០ គីឡូម៉ែត្រនៅថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០១៧ ដោយមានអូដ្ឋ ១០ ក្បាលនិងមនុស្ស ៦ នាក់ផ្សេងទៀត ប៉ុន្តែយោងទៅតាមនាងនៅក្នុងបទសម្ភាសន៍ជាមួយ​គេហទំព័រសារព័ត៌មាន Explorers Web “អ្នកដទៃទៀតបានបោះបង់ដោយសារភាពត្រជាក់និងហេតុផលផ្ទាល់ខ្លួនមួយចំនួនទៀត” ។

Baigalmaa រួមនិងអូដ្ឋរបស់នាងក្នុងដំណើរឆ្ពោះទៅកាន់ភាគខាងលិច
Baigalmaa រួមនិងអូដ្ឋរបស់នាងក្នុងដំណើរឆ្ពោះទៅកាន់ភាគខាងលិច

​មិត្តរបស់នាងឈ្មោះ Baikal ដែលមកពីគ្រួសារជនជាតិម៉ុងហ្គោលីបានពន្យល់ពីរបៀបដែលពួកគេគេងនៅក្នុងសីតុណ្ហភាពទាបដល់ -៥៨ អង្សាសេនៅវាលខ្សាច់ហ្គូប៊ីនៅពាក់កណ្តាលរដូវរងារក្នុងរយៈពេលជាងមួយខែកំឡុងពេលធ្វើដំណើរ។ នៅពេលត្រជាក់ខ្លាំងរឿងដែលសំខាន់បំផុតគឺការមើលថែសត្វ។ យើងត្រូវបោសសម្អាតដីដែលមានព្រិល និងទឹកកកចេញ ធ្វើដូច្នេះទើបវាអាចស៊ីបាន​និងមិន​ត្រជាក់ដល់ស្លាប់ក្នុងពេលយប់នោះទេ” ។

នាងបាន​ហៅគម្រោង​នៃដំណើរកម្សាន្តនេះ​ថា “ដំណើរឆ្ពោះទៅកាន់ភាគខាងលិច” ដែលវាគឺដើម្បីចែករំលែកវប្បធម៌​នៃការរស់នៅរបស់ជនជាតិម៉ុងហ្គោលីនិងជាការភ្ជាប់ប្រវត្តិសាស្រ្ត​ចំពោះសត្វអូដ្ឋដែល​មនុស្សទូទាំងពិភពលោកបានដឹង។ នៅពេលដែលនាងទៅដល់ទីក្រុងឡុងដ៍ ការធ្វើដំណើររបស់នាងនឹងមានរយៈពេលវែងបំផុតនៅក្នុងប្រវត្តិសាស្រ្តដែលប្រើតែសត្វអូដ្ឋមួយប៉ុណ្ណោះ​។

Baigalmaa រួមនិង​មិត្តរបស់នាង
Baigalmaa រួមនិង​មិត្តរបស់នាង

រហូតមកដល់ពេលនេះ Baigalmaa បានឆ្លងកាត់ប្រទេសម៉ុងហ្គោលី ប្រទេសចិន និងប្រទេសកាហ្សាក់ស្ថាន ​ហើយបាននិយាយថា ភាគច្រើននៃការធ្វើដំណើរ​គឺទៅតាមតំបន់វាលស្មៅ​ដែលជាទម្លាប់របស់នាង។ នៅពេលនាង​ទៅជិតអឺរ៉ុប​រឿងខ្លះវានឹងផ្លាស់ប្តូរ ហើយនាងក៏នឹងមិនមានសេរីភាពក្នុងការបោះតង់នៅគ្រប់ទីកន្លែងដែលនាងចូលចិត្តទៀតដែរ។ ទោះយ៉ាងណា តាមទស្សនៈរបស់នាងគឺ​​ត្រូវទៅដល់ប្រទេសមួយតាមវេលាដែលបានគ្រោងទុក និងដោះស្រាយបញ្ហានីមួយៗនៅពេលវាកើតឡើង។

Baigalmaa រួមនិងអូដ្ឋរបស់នាងក្នុងដំណើរឆ្ពោះទៅកាន់ភាគខាងលិច
Baigalmaa រួមនិងអូដ្ឋរបស់នាងក្នុងដំណើរឆ្ពោះទៅកាន់ភាគខាងលិច
រូបថតជាមួយដូនចាស់ម្នាក់ពេលនាងឆ្លងកាត់ប្រទេសចិន
រូបថតជាមួយដូនចាស់ម្នាក់ពេលនាងឆ្លងកាត់ប្រទេសចិន

ដោយឡែកនៅក្នុងបទសម្ភាសន៍ជាមួយ​គេហទំព័រសារព័ត៌មាន BBC បុរសវ័យ ៣០ ឆ្នាំម្នាក់​បាននិយាយជាមួយកម្លាំងចិត្តថា «វាមិនសំខាន់ទេថាតើយើងនៅទីណា ហើយរស់នៅកន្លែងណា​ អ្វីដែលសំខាន់គឺយើងត្រូវដោះស្រាយបញ្ហា​នៅពេលវាកើតឡើង នោះហើយ​ទើបគេហៅថាមនុស្សឆ្លាត»៕

Baigalmaa រួមនិង​មិត្តរបស់នាង
Baigalmaa រួមនិង​មិត្តរបស់នាង
រូបថតពេលនាងឆ្លងកាត់ប្រទេសចិន
រូបថតពេលនាងឆ្លងកាត់ប្រទេសចិន
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T