ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី ឬ «TCMC» បានធ្វើការបើកសម្ពោធជាផ្លូវការ ជាមួយនឹងសាលតាំងបង្ហាញរថយន្តថ្មីៗ របស់ក្រុមហ៊ុនម៉ាក NISSAN របស់ខ្លួន ដោយធ្វើឡើងយ៉ាងអធិកអធមមានភ្ញៀវកិត្តិយសទាំងជាតិ និងអន្តរជាតិជាច្រើនចូលរួម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈការបើកសម្ពោធសាលដ៏ធំ និងថ្មីរបស់ក្រុមហ៊ុនរថយន្តម៉ាកដ៏ល្បីនេះឃើញថា ទីធ្លានៅក្នុងសាលថ្មីនេះពិតជាធំទូលាយ មានការរៀបចំក៏បានល្អ មិនត្រឹមតែប៉ុណ្ណោះវាពិតមានភាពងាយស្រួលសម្រាប់អតិថិជនជាច្រើនអាចមកមើលផ្ទាល់ ផ្តល់ការប្រឹក្សា ជាមួយនឹងផាសុកភាព រួមជាមួយសេវេកម្មដ៏ល្អនៅក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ លោកឧកញ៉ា Than Tai Hing ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន តាន់ ចុង ម៉ូទ័រ ប្រចាំប្រទេសកម្ពុជា និងឡាវ បាន ថ្លែងសុន្ទរកថានៅក្នុងកម្មវិធីបន្ថែមយ៉ាងដូច្នេះថា៖
លោកឧកញ៉ា Than Tal Hing បានបន្តថា៖
បន្ថែមពីនេះ លោកស្រី Ayako Nakamura អគ្គនាយករងផ្នែកទីផ្សារឯករាជ្យប្រចាំអាស៊ី និងអូសេអានី បានលើកបន្តឡើងថា៖
លើសពីនេះ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានថ្លែងបន្ថែមទៀតថា៖
លោកពិតជាស្ងប់ស្ងែង និងសូមកោតសរសើរចំពោះបច្ចេកវិទ្យាដ៏ថ្មី ដែលបានបង្កើតឡើងសម្រាប់បំពាក់លើរថយន្ត NISSAN នាពេលបច្ចុប្បន្ន ហើយលោកជឿជាក់ថា «ប្រព័ន្ធបំផ្លាស់ទីឆ្លាតវៃ (Intelligent Mobility) ដែលបានបំពាក់លើរថយន្ត NISSAN នឹងជួយបង្កើនសុវត្ថិភាពដល់អ្នកបើកបរព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ»។
ឯកឧត្តម ពៅ ម៉ាលី បានបន្ថែមទៀតថា៖
លើសពីនេះទៅទៀត បើងាកទៅមើលសាលតាំងបង្ហាញថ្មីរបស់រថយន្ត NISSAN ដែលចាប់បើកដំណើរការនេះនឹងបង្កើនភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកតបទៅនឹងតម្រូវការនៃកំណើនប្រជាជន ដែលបានកើនឡើងនៅរាជធានីភ្នំពេញ លើសពីនេះអតិថិជននឹងទទួលបាននូវសេវាកម្មប្រឹក្សារថយន្ត ដែលនៅជិតលោកអ្នកបំផុត។
អតិថិជនអាចទទួលបាននូវបទសោធន៍ដ៏ល្អ និងការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការអញ្ជើញចូលទស្សនារាល់រថយន្ត NISSAN ម៉ូដែលថ្មី ដែលកំពុងដាក់តាំងបង្ហាញ ក្នុងសាលតាំងបង្ហាញរថយន្តដែលប្រកបដោយផាសុកភាព ទំនើបស៊ីវិល័យ និងបានជួបជាមួយបុគ្គលិកផ្តល់ប្រឹក្សារថយន្ត ដែលមានភាពរួសរាយរាក់ទាក់ ដើម្បីទទួលបាននូវការបើករថយន្ត NISSAN សាកល្បង មិនតែប៉ុណ្ណោះអតិថិជនអាចទទួលបាននូវអារម្មណ៍រីករាយស្រស់ថ្លាជាមួយក្រុមគ្រួសារ ក្នុងសាលតាំងបង្ហាញរថយន្តដែលបំពាក់ដោយ WI-FI កន្លែងអង្គុយលេង កន្លែងក្មេងលេង និងចូលរួមទទួលទានកាហ្វេដ៏ឈ្ងុយឆ្ងាញ់ដោយឥតគិតថ្លៃ។
ស្របពេលនឹងថ្ងៃដ៏ពិសេសរបស់ក្រុមហ៊ុនឡានម៉ាកដ៏ល្បីនេះ ក៏មានការជួបជុំញុំអាហារជាមួយនឹងភ្ញៀវកិត្តយសជាច្រើនដែលបានចូលរួមយ៉ាងច្រើនកុះករ ជាមួយនឹងការផ្តល់នូវការអបអរឲ្យកម្មវិធីកាន់តែមានភាពអធិកអធមផងដែរ។
សម្រាប់ព័ត៌មានបន្ថែមស្តីពីម៉ូដែលរបស់រថយន្ត NISSAN ទាំងអស់នៅកម្ពុជា សូមចូលទៅកាន់វេបសាយរបស់រថយន្ត NISSAN កម្ពុជា តាមរយៈ www.nissan.com.kh ឬតាមដាននៅលើទំព័រ Facebook របស់រថយន្ត NISSAN កម្ពុជា តាមរយៈ https://www.facebook.com/CambodiaNissan ឬតាមរយៈទូរស័ព្ទលេខ៖ ០២៣ ៩៩៣ ៣៣៨៕