ខេត្តពោធិ៍សាត់៖ ជារឿងមួយដែលរន្ធត់ និងពិបាកទទួលយកបំផុត នៅពេលដែលគូស្នេហ៍ស្រលាញ់គ្នាប្ដូរផ្ដាច់ ត្រូវព្រាត់ប្រាស់ព្រោះតែ មច្ចុរាជអប្រិយឆក់យកអាយុជីវិតទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីថ្ងៃទី៣១ខែមករា ឆ្នាំ២០២០ មានរឿងរ៉ាវដ៏តក់ស្លុតមួយ បន្ទាប់ពី បុរសម្នាក់ មានឈ្មោះថា ស្រេង ស៊្រន ដែលមានគណនីហ្វេសប៊ុកឈ្មោះថា ខេត្តពោធិ៍សាត់ ជាងម៉ាស៊ីនត្រជាក់ បានស្លាប់បាត់បង់ជីវិត ចាកចោលកូនក្រមុំ ដែលស្អែកនេះត្រូវចូលរោងរៀបការ ពោលគឺនឹងធ្វើឡើង នៅថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២០នេះហើយ។
ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុកឈ្មោះថា អេម ពោធិ៍សាត់ បានបង្ហោះរូបភាពធៀបការរបស់ ជនរងគ្រោះ ព្រមទាំងអមដោយពាក្យពេចន៍ថា៖
ព័ត៌មានបឋម គាត់បាន ស្លាប់ហើយ កាលព្រឹកមិញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ កម្មវិធីមង្គលការ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ប្រែជាបុណ្យសព ជួយប្រាប់ទៅអ្នកដែលគាត់បានហៅការផង
គួរបន្ថែមទៀតដែរថា យោងតាមប្រភពបានបញ្ជាក់ថា ហេតុផលដែលបណ្ដាលឲ្យ បុរសដែលជិតក្លាយជា កូនកំលោះរូបនេះ បានស្លាប់ទៅ ព្រោះតែគាត់ធ្លាប់ធ្លាក់ពីលើជញ្ជាំងអាគារ កាលធ្វើការតំឡើងម៉ាស៊ីនត្រជាក់ និងដួលម៉ូតូកាលពីខែមុន ហើយមុននឹងស្លាប់គាត់ឈឺក្បាល។
ដោយឡែក គ្រាន់តែទទួលដំណឹងនេះភ្លាម ធ្វើឲ្យមិត្តៗក្នុងបណ្ដាញសង្គម មានភាពអាណិតអាសូរ និងចូលរួមរំលែកទុក្ខគ្រប់គ្នា មិននឹកស្មានថា ថ្ងៃចូលរោង ប្រែជាពិធីបុណ្យសពបែបនេះសោះ៕



