អីយ៉ាស់! ដូចចាប់អារម្មណ៍គ្រប់គ្នា ពេលអ្នកផលិតមាតិកាវីដេអូទេសចរណ៍ ចែករំលែកដើរលេងឆ្ងាយៗយកមិត្តហ្វូនទៅជាមួយផង

//s9.kh1.co/2e/2ef9e48fc6efa58e892bab056c1e9a06cf763910.jpg
សង្គម

 ២០-កុម្ភៈ-២០២៥ ១ល្ងាច · មួយថ្ងៃមុន

អ្នកផលិតមាតិកាវីដេអូដំណើរកម្សាន្តទេសចរណ៍ភាគច្រើន តែងតែនិយាយពី មិត្តហ្វូន នៅក្នុងវីដេអូរបស់ពួកគេ ពីរឿងគួរឲ្យចាប់អារម្មណ៍មួយនេះ។

សម័យឌីជីថលស្រួលមែន ពេលដែលចង់ដើរលេងនៅទីកន្លែងកម្សាន្តថ្មីៗប្លែក ទេសភាពស្អាតៗ យើងអាចតាមដានលើផេកអ្នកផលិតមាតិកាវីដេអូណែនាំតំបន់ទេសចរណ៍ថ្មីៗ បានយ៉ាងងាយស្រួលនៅលើហ្វេសប៊ុកផេក ឬ TikTok ដែលផលិតមាតិកាវីដេអូទាំងអស់នោះ អាចនាំយើងបានស្គាល់ទីតាំងរមណីយដ្ឋាន ក៏ដូចជាកន្លែងលេងកម្សាន្តសប្បាយៗ និងគន្លឹះផ្តល់ភាពងាយស្រួល ដែលអាចជួយយើងឱ្យអាចទៅលេងកន្លែងកម្សាន្តនោះដោយងាយស្រួល និងសប្បាយរីករាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរចាប់អារម្មណ៍ទៀតនោះ ភាគច្រើននៃអ្នកផលិតមាតិកាវីដេអូដំណើរកម្សាន្តទេសចរណ៍ទាំងអស់នោះ តែងតែនិយាយពី មិត្តហ្វូន នៅក្នុងវីដេអូរបស់ពួកគេ ថាតើពួកគេនិយាយអំពី «មិត្តហ្វូន» រឿងអ្វី?

ក្នុងនោះមាន ហ្វេសប៊ុកផេក «ជ្រួលជ្រើម» (Link to video)ដែលទើបតែចេញវីដេអូថ្មីៗក្នុងខែមករានេះ ដែលលោកបានណែនាំពីតំបន់ទេសចរណ៍នៅលើឆ្នេរថ្មីមួយដែលមិនសូវមានអ្នកទេសចរណ៍ស្គាល់ និងទៅលេងនៅទីនោះនៅឡើយទេ នោះគឺ ឆ្នេរព្រែកចាក ស្ថិតក្នុងខេត្តព្រះសីហនុ។

Admin ជ្រួលជ្រើម ក៏បានចែករំលែកបទពិសោធរបស់លោកដោយបង្ហើបថា “ពេលដែលដើរលេងនៅកន្លែងថ្មីៗ លោកត្រូវពឹងលើ google maps ជាអ្នកនាំផ្លូវទើបអាចរកឃើញ បើហ៊ានតែអត់អ៊ីនធឺណិត ដឹងតែស្ពៃហ្មង ដូចដែលយើងមើលឃើញក្នុងវីដេអូរបស់លោក គឺលោកចេះតែជិះរកគោលដៅតាម google ជិះយូរៗដល់កន្លែងដាច់ស្រយាលហើយ map នៅតែនាំផ្លូវលោកបាន រហូតទៅដល់ទីតាំងដូចចិត្ត ព្រោះតែលោកមានសេវាទូរសព្ទ មិត្តហ្វូន ខ្លាំងហើយអ៊ែមមែន!

រូបភាព
រូបភាព

ជ្រួលជ្រើមបន្ថែមថា បានឮគេនិយាយ10ដង មិនស្មើបានជួបខ្លួនឯងម្តង ទុកចិត្តលើមិត្តហ្វូន សេវាគ្របដណ្តប់ខ្លាំង នាំផ្លូវទៅកន្លែងកម្សាន្តឆ្ងាយៗដោយឥតបារម្ភ។

ងាកមកមើលវីដេអូរបស់ «ដានជើង» (Link to video) ដែលជាហ្វេសប៊ុកផេកដ៏ល្បីមួយ ដែលតែងតែនាំដំណើរកម្សាន្តបែបផ្សងព្រេង រុករកទីឆ្ងាយៗ បង្ហាញទេសភាពធម្មជាតិស្រស់បំព្រងកម្របានឃើញ និងកម្រមានអ្នកទេសចរណ៍ទៅដល់ទីនោះ ​ក៏បានបង្ហើបនិយាយពី មិត្តហ្វូន ផងដែរ។ ដូចនៅក្នុងវីដេអូមួយរបស់លោក ដែលទើបង្ហោះចេញថ្មីៗនេះនិយាយពី ពើង75 ដែលជាទីតាំងទេសភាពមាត់ជ្រោះជ្រៅដ៏ស្រស់ស្អាត ស្ថិតនៅលើភ្នំគូលែន ក្នុងខេត្តសៀមរាប។

រូបភាព
រូបភាព
រូបភាព
រូបភាព

លោកបាននិយាយថា មកដើរលេងទីកន្លែងស្អាតៗ ធម្មជាតិស្ងាត់ៗ relax បែបនេះ 10ឆ្នាំមានប៉ុន្មានដង ចឹងទាន់មានឱកាស យើងត្រូវបង្កើតពេលវេលាដើរលេងជាមួយអ្នកយល់ចិត្តឱ្យបានច្រើនដង។ អ្នកធ្លាប់តាមដានផេកដានជើងបានឃើញហើយ ក្នុងវីដេអូរបស់លោក មិនងាយបាត់មុខពូចក់ទេ តែលោកថា ឱ្យតែនឹកឃើញដល់ពូចក់ដើរលេងជាមួយ ដឹងតែមួម៉ៅពូចក់តែម្តង ព្រោះលោកប្រាប់ច្រើនដងហើយ ថាមកដើរលេងចឹងៗ ឱ្យដូរប្រើ មិត្តហ្វូន 097 ទើបមានសេវាប្រើអ៊ីនធឺណិតស្រួល មិនចាំបាច់សុំ Share hotspot ពីលោក ដល់ឥឡូវស្រាប់តែពូចក់ខ្មើត បោះពាក្យមកកាន់លោកថា ខ្ពើមសុំ Share ទៀត ព្រោះគាត់ក៏មានមិត្តហ្វូន ប្រើអ៊ីនធឺណិតយ៉ាងស្រួលដែរ ទៅដល់ណាក៏សប្បាយលេងអ៊ីនធឺណិតបាន។

ចំណុចខ្លាំងនៃសេវាគ្របដណ្តប់ទូលំទូលាយទូទាំងប្រទេសរបស់ មិត្តហ្វូន នេះហើយ ដែលទាក់ទាញអ្នកផលិតមាតិកាដំណើរកម្សាន្តជាច្រើនទៀតដូចជា ហ្វេសប៊ុកផេក Emiozano Story-ប្រូអ៊ីម៉ូ, Chamnot Explore-ចំណត, Chamroeun Vitou ចេញវីដេអូដំណើរកម្សាន្តហើយឆ្លៀតសរសើរពី មិត្តហ្វូន ដូចៗគ្នា ទោះជាកន្លែងដាច់ស្រយាលឆ្ងាយយ៉ាងណា ដើរកម្សាន្តផ្សងព្រេងបែបណា យក មិត្តហ្វូន ទៅជាមួយ ឥតបារម្ភ អត់អ៊ីនធឺណិតប្រើ ថតរូបភ្លាមបង្ហោះភ្លាមក៏បាន ស្កេនគិតលុយឌីជីថលក៏ឥតព្រួយ មើលបណ្ដាញសង្គមតាមតម្រូវការ ចាំអីទៀត ប្តូរមកប្រើ មិត្តហ្វូន ជាបណ្តាញទូរសព្ទដែលយល់ពីចិត្តអ្នក។

ក្រុមហ៊ុន Viettel (Cambodia) PTE. LTD ជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ក្រោមឈ្មោះម៉ាក Metfone។ មិត្តហ្វូន

យើងផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលជាច្រើន ជាមួយនឹងប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវផលិតផលកម្រិតខ្ពស់ កម្មវិធីទូរសព្ទ និងសេវាកម្មបន្ថែមដ៏សម្បូរបែប ដើម្បីបង្កើនបទពិសោធអ្នកប្រើប្រាស់ និងបំពេញតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជនរបស់យើង។ មិត្តហ្វូន​កាន់តែជិតស្និទ្ធ!

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/e2/e2f115dc57b487016b88fb2021d11b76d3032a88.jpg

មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យ​​មកពីប្រទេស​​អូស្ត្រាលី ដើម្បីធ្វើការវះកាត់​​ជំងឺរោគស្រ្តី ជូនស្រ្តីដែលមានវិបត្តិ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ខានមុខនេះ!

 ២០-កុម្ភៈ-២០២៥ 
 ២ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T