នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពុងអនុវត្តលំហាត់សមយុទ្ធទ្រង់ទ្រាយធំ

//s9.kh1.co/7a/7a444978aa150c0b0076c0f7a24c7bdf0987d5c3.jpg
សង្គម

 ២១-កុម្ភៈ-២០២៥ ១១ព្រឹក · មួយថ្ងៃមុន

នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពុងអនុវត្តលំហាត់សមយុទ្ធទ្រង់ទ្រាយធំ

តាមកម្មវិធីដែលបានគ្រោងទុកចាប់ព្រឹកថ្ងៃទី២១ ខែកុម្ភៈ អាកាសចរណ៍ស៊ីវិល ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ជួយ​សង្គ្រោះជនរងគ្រោះនៅពេល​មានឧបទ្ទវ​ហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ដោយ​មានការចូលប្រតិបត្តិការពីកម្លាំងពាក់ព័ន្ធទាំងអស់ ក្នុងនេះ​មានទាំងរដ្ឋបាល​រាជធានី​ភ្នំពេញផង។ លំហាត់សមយុទ្ធនេះចាប់ផ្តើមពីម៉ោង៧ព្រឹក និងបញ្ចប់នៅម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេសង្កេតឃើញថា ក្មុងសកម្មភាពលំហាត់មាន ការដុតប្រេង និងកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើងសន្ធោសន្ធៅ (ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះ) នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងនោះក៏មានការចល័ត​រថយន្តអគ្គិភ័យ រថយន្តសង្គ្រោះ ដោយមានការចូលរួមពីអាជ្ញាធរដែនដីសាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ មន្ទីរពេទ្យនានា ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA/CAMS និងក្រុមហ៊ុនចរាចរណ៍ដែនអាកាស CATS ។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា លំហាត់សមយុទ្ធនេះ រៀបចំឡើងដើម្បីជាបទពិសោធន៍ និងចំណេះ​ដឹងដល់ស្ថាប័ន ភ្នាក់ងារពាក់ព័ន្ធនានាលើការងារជួយសង្គ្រោះជនរងគ្រោះនៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់​យន្តហោះ​ដែលអាចកើតមានជាយថាហេតុ។

ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (AIRPEX-23) ប្រចាំឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយ​យោងទៅតាមច្បាប់ ស្តីពីអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) រដ្ឋនីមួយៗដែលជាសមាជិក តម្រូវឱ្យធ្វើផែនការគ្រប់គ្រងគ្រោះអាសន្ននៅអាកាសយានដ្ឋានអន្តរជាតិ (Airport Emergency Plan) ហើយត្រូវធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full ScaleAirport_Emergency Exercise) រៀងរាល់​ពីរឆ្នាំម្ដង ដើម្បីធានាបាននូវពេលវេលាឆ្លើយតបការទំនាក់ទំនងសាកល្បងសមត្ថភាព និងការទទួលខុស​ត្រូវរបស់ស្ថាប័ននីមួយៗ ៕ ផ្សាយ៖ កន ចំណាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/e2/e2f115dc57b487016b88fb2021d11b76d3032a88.jpg

មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យ​​មកពីប្រទេស​​អូស្ត្រាលី ដើម្បីធ្វើការវះកាត់​​ជំងឺរោគស្រ្តី ជូនស្រ្តីដែលមានវិបត្តិ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ខានមុខនេះ!

 ២០-កុម្ភៈ-២០២៥ 
 ២ល្ងាច · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T