ឥណ្ឌូនេស៊ី៖ ប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាបានជ្រាបហើយថា កាលពីខែមករាកន្លងទៅ ទីភ្នាក់ងារអភិរក្សធនធានធម្មជាតិ Sulawesi បានប្រកាសផ្ដល់រង្វាន់ជាសាច់ប្រាក់ដល់នរណាម្នាក់ដែលមានភាពក្លាហាន ហ៊ានដោះសំបកកង់ចេញពី.កក្រពើ។ តែលុះមកដល់ថ្ងៃទី៤ ខែកុម្ភៈម្សិលមិញនេះ បានចេញសេចក្ដីប្រកាសលុបចោលការប្រកួតវិញ ព្រោះមិនមាននរណាម្នាក់ហ៊ានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីភ្នាក់ងារអភិរក្សក្នុងតំបន់បានឲ្យដឹងពីព័ត៌មានលម្អិតដែរថា ចំពោះប្រាក់រង្វាន់គ្រោងនឹងផ្ដល់ឲ្យទៅអ្នកក្លាហានដែលអាចបំពេញកិច្ចការដ៏គ្រោះថ្នាក់នេះ គឺជាប្រាក់ចេញពីហោប៉ៅផ្ទាល់ខ្លួន។ ហើយការបារម្ភ និងចង់ជួយទៅដល់សត្វក្រពើគឺនៅតែមានជានិច្ច ព្រោះតែខ្លាចសំបកកង់រឹត.ករបស់វាងាប់។ យ៉ាងណាមិញ ឥឡូវនេះខាងក្រសួងបរិស្ថាន និងរដ្ឋាភិបាលកំពុងពិភាក្សារកវិធីដោះស្រាយ ដើម្បីជួយសត្វក្រពើនេះ។
គួររម្លឹកដែរថា ក្រពើមួយក្បាលនេះ ក.របស់វាជាប់សំបកកង់តាំងពីឆ្នាំ២០១៦មកម៉្លេះ ហើយវាបានរួចផុតពីការរញ្ជួយដី និងរលកយក្សស៊ូណាមិដែលវាយប្រហារក្នុងឆ្នាំ២០១៨៕
សូមទស្សនារូបភាពខាងក្រោម៖
![ក្រពើជាប់សំបកកង់ម៉ូតូ](https://s5.kh1.co/__image/w=634,h=422,q=100/2f/2fa65890eaeb45fb7f1d673f66273256dbc27ab8.jpg)
![ក្រពើជាប់សំបកកង់ម៉ូតូ](https://s5.kh1.co/__image/w=634,h=422,q=100/19/1927437934a4f5f5d7ce18d6f2b802de46bb094a.jpg)
![ក្រពើជាប់សំបកកង់ម៉ូតូ](https://s5.kh1.co/__image/w=634,h=423,q=100/b0/b0c6d432fc293e646b987b703618164562330d9b.jpg)
![ក្រពើជាប់សំបកកង់ម៉ូតូ](https://s5.kh1.co/__image/w=634,h=422,q=100/f8/f81e68011bbc495db27077b5273e202ffa6bd0db.jpg)
![ក្រពើជាប់សំបកកង់ម៉ូតូ](https://s5.kh1.co/__image/w=634,h=422,q=100/d6/d698c4b0dc0c9d0ef6f52e9970748b143e9bdd0c.jpg)
![ក្រពើជាប់សំបកកង់ម៉ូតូ](https://s5.kh1.co/__image/w=634,h=422,q=100/87/87f47569275d0f8c18edc6262fe233409c1ab2aa.jpg)