ភ្នំពេញ៖ តារាសម្តែងជួរមុខរបស់ស្ថានីយទូរទស្សន៍ភីអិនអិន កញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហាំង បានគ្រងតំណែងជាតួឯករួមគ្នាម្តងទៀត នៅក្នុងរឿងភាគខ្មែរថ្មីមួយទៀត គឺរឿង «បំណុលម្តាយ»។ ជាមួយនឹងអត្ថន័យនៃសាច់រឿងមួយនេះ គឺមានលក្ខណៈខុសគ្នា និងប្លែកទាំងការសម្តែងសម្រាប់តារាទាំងពីរនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់វត្តមានក្នុងខ្សែភាពយន្តភាគខ្មែរថ្មីសន្លាងមួយនេះ យូប៊ីន ត្រូវបានដើរតួសម្តែងជានាង ធារី ជាកូនស្រី របស់មីងខុម និងតាទុយ ដែលមានជីវភាពក្រីក្រ ក៏ព្រោះតែម្តាយជំពាក់បំណុលគេជុំទិស ព្រោះតែល្បែងស៊ីសង។ ចំណែកឪពុកវិញ មួយថ្ងៃៗគិតតែផឹកស្រា មិនខ្វល់ពីរឿងរកលុយចិញ្ចឹមប្រពន្ធកូន។ រីឯលោក វ៉ៃ ហាំង ជាតួនាយសុភក្រ កូនប្រុសថៅកែរោងម៉ាស៊ីនស្រូវនៅស្រុកស្រែ។ ជាមួយនឹងការសម្តែងជាតួអង្គបែបអ្នករស់នៅជនបទនេះដែរ គឺហាក់ដូចជាធ្វើឲ្យពួកគេក្លាយជាតួអង្គថ្មី ខុសពីមុន។ មួយវិញទៀត កញ្ញា យូប៊ីន ត្រូវសម្តែងជាតួអង្គកម្សត់ មានការប្រឹងប្រែងក្នុងជីវិត ដែលជាកូនស្រីត្រូវមករ៉ាប់រងបំណុលរបស់ម្តាយ។
ដើម្បីដឹងថា តើដំណើរសាច់រឿងយ៉ាងដូចម្តេច ទើបរុញច្រានឲ្យកំលោះសង្ហាស្រុកស្រែ និងនារីក្រីក្រ ធារី ម្នាក់នេះបានជួបគ្នា? ហើយថាតើមានឈុតឆាកល្អៗបែបណានោះ សូមទស្សនិកជនកុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅក្នុងរឿង «បំណុលម្តាយ» ដែលនឹងចាប់ផ្តើមចាក់ផ្សាយចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖