ឥណ្ឌូណេស៊ី៖ ប្រិយមិត្តមួយចំនួនប្រហែលជាជ្រាបខ្លះហើយ ជំុវិញករណីក្រពើមួយក្បាលដែលមានសំបកកង់ម៉ូតូជាប់នឹង.ក ដែលអាជ្ញាធរទីក្រុង Palu បានប្រកាសផ្ដល់រង្វាន់ដល់ជនណា ដែលហ៊ានចូលទៅរំដោះសំបកកង់ម៉ូតូមួយនោះចេញ។ តែក្រោយមក ការប្រកាសនោះត្រូវលុបចេញវិញ ព្រោះពុំមាននរណាម្នាក់ហ៊ានចេញមុខឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មានបុរសជាជនជាតិអូស្ត្រាលីពីរនាក់គឺ លោក Matt Wright និងលោក Chris Wilson ដែលជាដៃស្ដាំ បានសម្រេចចិត្តមកជួយសង្គ្រោះសត្វក្រពើនោះ តាមសំណូមពរ។
![លោក Matt Wright និងលោក Chris Wilson](https://s5.kh1.co/__image/w=634,h=361,q=100/ac/aca19b79655ca4effb471d4d5e29059b978d8e9f.jpg)
ក្រោយមកដល់ទីក្រុង Palu លោក Wright បានធ្វើដំណើរបន្ដទៅទីក្រុងហ្សាកាតា ដើម្បីទទួលបានការអនុញ្ញាតសម្រាប់កិច្ចការមួយនេះ។ ទន្ទឹមគ្នានោះដែរ លោកបានថ្លែងនៅមុនថ្ងៃបេសកកម្មចាប់ផ្ដើមថា៖
ខ្ញុំគិតថាក្រពើនេះ មានអាយុកាលប្រហែល ៥ ឆ្នាំហើយ។ យើងតែងតែតាមដានវា ហើយកាលពីឆ្នាំមុនយើងធ្លាប់បរាជ័យក្នុងរឿងនេះម្ដងដែរ។
![លោក Wright និងក្រុម](https://s5.kh1.co/__image/w=650,h=432,q=100/ec/ec6752f8fcadc29238773f2fbdb2b5b25afa9553.jpg)
កំឡុងប្រតិបត្តិការនេះដែរ លោក Wright បានរៀបរាប់ថា ការចាប់ក្រពើនៅទីនេះ ខុសពីការចាប់សត្វល្មូននៅអូស្ត្រាលី ដោយសារវាមិនឃ្លានចំណី។ តែក្រុមលោកបានដាក់ចំណីពិសេសៗសម្រាប់វារួមមាន មាន់ងាប់ និងពពែដើម្បីឲ្យក្រពើនោះឡើងពីទន្លេ។ លោកបន្ថែមថា ការសង្គ្រោះមានភាពពិបាកបន្ដិច នៅពេលដែលពួកលោកព្យាយាមចូលទៅជិតក្រពើ ព្រោះធ្លាប់មានអ្នកចាប់សត្វក្រពើជុំវិញពិភពលោក បានទៅដល់ទីនោះ បន្ទាប់ពីមានការប្រកាសផ្ដល់រង្វាន់។
សូមបញ្ជាក់ថា ទីតាំងខាងលើ កំពុងស្ថិតក្រោមការហាមឃាត់ ខណៈក្រុមលោក Wright កំពុងប្រតិបត្តិការចាប់សត្វក្រពើ៕
មានវីដេអូខាងក្រោម៖