ព្រោះតែទឹកលុយ! ធ្វើឲ្យសម្រស់ Love Riya ប្រែខុសគ្នាដាច់ពីមុន និងបច្ចុប្បន្ន

//s5.kh1.co/41/4163fd9ed0947e3987dbda3699957a102f2614fb.jpg
តារា & កម្សាន្ដ

 ២៧-កុម្ភៈ-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

ក្រោយពីឃើញរូបភាពពីមុនរបស់ Love Riya ហើយ មានមហាជនជាច្រើន បាននិយាយពីសម្រស់របស់នាងពិតជាមានភាពខុសប្លែកគ្នាខ្លាំង។

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់តារាហ្វេសប៊ុក Love Riya ដែលនាងកំពុងជោគជ័យជាមួយមុខជំនួញផ្ទាល់ ដោយមួយរយៈចុងក្រោយនេះ​នាងហាក់ជាមានហាងឆេងខ្ពស់ ក្រោយពីលែងលះស្វាមីរួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជាបច្ចុប្បន្ន នាង និងស្វាមី បានលែងលះគ្នារួច ហើយសុទ្ធចិត្តក្លាយជាមេម៉ាយ ដែលមើលថែកូនស្រីទើបតែមានវ័យប៉ុន្មានខែ យ៉ាងរឹងមាំគួរឲ្យសរសើរ ដោយនាងនៅតែបំពេញការងារយ៉ាងមមាញឹកជាមួយការលក់ Online ។ ដោយថ្មីៗនេះ យើងសង្កេតឃើញថា នាងបានទៅថតសម្អាងការ ក៏ដូចជាទទួលការងារជាច្រើនផងដែរ។

ជាក់ស្ដែង ប្រិយមិត្តច្បាស់ជាបានដឹងហើយថា នាងមានសម្រស់ស្រស់ស្អាត ស្បែកសថ្លានោះ តែងាកមកមើលពីរូបភាពពីមុនរបស់នាង មើលមិនចង់ស្គាល់ ដោយនាងមាន ស្បែកមិនសូវស រូបរាងធាត់ ជាងពេលបច្ចុប្បន្ននេះ បើប្រៀបធៀបរូបភាពពីមុន និង បច្ចុប្បន្ននេះខុសគ្នាដាច់តែម្តង។

ក្រោយពីឃើញរូបភាពពីមុនរបស់នាងហើយ មានមហាជនជាច្រើន បាននិយាយពីសម្រស់របស់នាងពិតជាមានភាពខុសប្លែកគ្នាខ្លាំង ខណៈពេលនេះ នាងបានសោយសុខរកស៊ីមានបាន ជាមួយនឹងមុខជំនួញផ្ទាល់ខ្លួន មានលុយចាយមិនខ្វះ៕

សូមទស្សនារូបភាពខាងក្រោម៖

Love Riya
Love Riya
Love Riya
Love Riya
Love Riya
Love Riya
Love Riya
Love Riya
Love Riya កាលពីមុន
Love Riya កាលពីមុន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T