ថៃ៖ គ្រប់គ្នាប្រាកដជា បានស្គាល់ តារាស្រីថៃ Yaya Urassaya ដែលជាតារាសម្ដែង ដ៏មានប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈ របស់ប្រទេសថៃ ព្រមទាំងជាអាយដល របស់ហ្វេនៗជាច្រើន ព្រោះតារាស្រីរូបនេះ មិនត្រឹមតែមាន សមត្ថភាពដ៏ល្អនោះទេ នាងថែមទាំងមាន រូបសម្រស់ស្រស់ស្អាត ដែលសាកសមជា តារាស្រីជួរមុខ របស់ប្រទេសថៃពិតមែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ស្រាប់តែត្រូវបាន ហ្វេនៗជាច្រើន ថានាងគឺជាអ្នក ដែលនាំសំណាង ឲ្យពួកគេទៀតផង ដោយកាលពីពេលថ្មីៗនេះ នាង បានបង្ហោះរូបភាព មួយសន្លឹកនៅក្នុងបណ្ដាញសង្គម Instagram ដែលជារូបថតឈរក្បែរឡាន ព្រមទាំងបានបង្ហាញឲ្យឃើញពី ស្លាកលេខយ៉ាងច្បាស់ គឺលេខ ៩៣៨ ។
ម៉្យាងវិញទៀត ការបង្ហោះរបស់ Yaya មួយនេះ គឺមុនពេលដែល កាលបរិច្ឆេទឆ្នោតត្រូវបានចេញ ដូច្នេះហើយ ក្រោយពីបានឃើញហើយ មានហ្វេនៗជាច្រើន បាននាំគ្នាទៅ ទិញលេខនេះផងដែរ។ ប៉ុន្ទែ អ្វីដែលនឹកស្មានមិនដល់ រហូតមកដល់ថ្ងៃ ចេញលទ្ធផល ស្រាប់តែអ្នកគាំទ្រជាច្រើន បានចូលមកអរគុណទៅដល់ Yaya ជាខ្លាំង ព្រមទាំងថា នាងគឺជាអ្នកនាំសំណាង ដល់ពួកគេពិតមែន ព្រោះលេខឆ្នោត ដែលពួកគេ បានទិញទៅតាម ស្លាកលេខឡាននោះ គឺចេញមកចំៗតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖






