កូរ៉ូណា៖ ក្រសួងអប់រំប្រកាសឲ្យសាលារដ្ឋ​ និង​ឯកជន​ នៅ​​ភ្នំពេញ និង​ក្រុង​សៀមរាប វ៉ាកង​តូច​មុន​កាល​កំណត់

//s5.kh1.co/e6/e67b5020b3891fef6cac99655d476f4d39453a54.png
សង្គម

 ១៤-មីនា-២០២០ ១១ព្រឹក · ៥ ឆ្នាំមុន

ក្រសួងអប់រំសម្រេចប្រកាសឲ្យសាលារដ្ឋ​ និង​ឯកជន​ នៅ​​ភ្នំពេញ និង​ក្រុង​សៀមរាប វ៉ាកង​តូច​មុន​កាល​កំណត់

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃ១៤ មីនានេះ បានចេញសេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី ការ​អនុវត្ត​វិស្សមកាល​តូច​មុន​កាល​កំណត់​ សម្រាប់​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន​ នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីប្រកាសរបស់ក្រសួងអប់រំយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជារកឃើញជាបន្តបន្ទាប់នូវវីតុសកូវីដ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗដែលតម្រូវឲ្យមានវិធានការ ការពារ ទប់ស្កាត់ជាបន្ទាន់។

ជាការកត់សម្គាល់ បច្ចុប្បន្ន​កម្ពុជាមាន​ករណីឆ្លង COVID-19 ចំនួន​៧ករណីហើយ ដោយករណីដំបូងជាជន​ជាតិចិនអាយុ​៦០​ឆ្នាំនៅក្រុងព្រះសីហនុ ដែលបានជាសះស្បើយ។ ករណីទីពីរជា​បុរស​ខ្មែរអាយុ​៣៨​ឆ្នាំនៅខេត្ត​សៀមរាប បាន​ឆ្លងពីជន​ជាតិជប៉ុន​ម្នាក់។ ហើយបីករណីទៀតកើតលើជន​ជាតិ​អង់គ្លេស ក្នុងនោះស្ត្រីម្នាក់ និងប្តី​ប្រពន្ធ១គូ ដែលរកឃើញលើនាវា​ទេសចរណ៍ Viking Cruise Journey ដែលមកពីក្រុងហូជីមិញ ហើ​យសំចត​នៅខេត្តកំពង់ចាម។ បច្ចុប្បន្នអ្នកជំងឺទាំងបីសម្រាកព្យាបាលនៅក្រុងភ្នំពេញ។

សូមបញ្ជាក់ថា ពីរករណីចុងក្រោយ បានរកឃើញលើ​បុរស​កាណាដា និងបែលហ្ស៊ិកម្នាក់​ដែល​ត្រូវបានអះអាងថា ជាទេសចរក្នុងរាជធានីភ្នំពេញ។

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងអប់រំ៖

សេចក្តីប្រកាសពីក្រសួងអប់រំ
សេចក្តីប្រកាសពីក្រសួងអប់រំ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T