ថៃ៖ Pear Pitchapa គឺជាតារាសម្ដែងស្រីមួយរូប ដែលទស្សនិកជនភាគច្រើនប្រហែលជាធ្លាប់ស្គាល់តាមរយៈការសម្ដែងជាតួកាចក្នុងរឿងភាគថៃល្បីៗជាច្រើន ជាពិសេសតាមរយៈតួអង្គភិឡៃ ស្រីកំពូលល្បិច និងល្មោភប្រាក់នៅក្នុងរឿង Korng Kam។ នៅក្នុងឆ្នាំនេះ Pear Pitchapa បញ្ជាក់ ថាខ្លួនមិនសូវរវល់ខ្លាំងដូចឆ្នាំមុនឡើយ ពោលគឺនាងកំពុងថតរឿងចំនួន២ប៉ុណ្ណោះ ខុសពីឆ្នាំមុនដែល ថតរហូតដល់ទៅ ៥-៦រឿង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើនិយាយពីរឿងបេះដូងវិញ តារាស្រីរូបនេះក៏មិននៅទំនេរនោះដែរ ដោយនាងមានមិត្តប្រុសរួចទៅហើយ ប៉ុន្តែអ្នកគាំទ្រភាគច្រើនបានសម្ដែងការងឿងឆ្ងល់ដែលនាងមិនដែលបង្ហាញមុខមិត្តប្រុសរបស់នាងជាសាធារណៈទាល់តែសោះ។
ជុំវិញបញ្ហានេះ សាមីខ្លួនបានចេញមុខបកស្រាយថា នាង និងមិត្តប្រុសនៅទាក់ទងគ្នាជាធម្មតា ហើយមិត្តប្រុសរបស់នាងមិនមែនជាអ្នកសិល្បៈនោះទេ ម៉្យាងទៀត គាត់ជាមនុស្សចូលចិត្ត Private ចំណែក ឯនាងផ្ទាល់ក៏ចូលចិត្ត Private ដូចគ្នា ទើបសម្រេចចិត្តមិនទាន់បង្ហាញមុខជាសាធារណៈបែបនេះ។
មួយវិញទៀត Pear Pitchapa ក៏បានបញ្ជាក់ថា ដោយសារមិត្តប្រុសរបស់នាងជាអ្នកជំនួញ ទើបគាត់មិនសូវមានបង្ហោះរូបភាពអ្វីនៅលើ Instagram រីឯពេលដែល Pear សម្ដែងឈុតឆាកស្នេហាជាមួយតារាប្រុសដទៃ មិត្តប្រុសរបស់នាងក៏មិនប្រច័ណ្ឌអ្វីដែរ៕
សូមទស្សនារូបភាពខាងក្រោម៖






