កប៉ាល់​ដឹក​ប្រេងយន្តហោះកំពុង​កកកុញ​​​ប្រហែល ៤០គ្រឿង នៅសិង្ហ​បុរី​ ព្រោះពិភពលោកកាត់បន្ថយតម្រូវ​​ការ​​ប្រេង​​​

//s5.kh1.co/75/75d7dad93a0e46da2ea47e1f56995512a6eb8374.jpeg
សង្គម

 ២៨-មេសា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

កំពង់ផែប្រទេសសិង្ហបុរីកំពុងកកស្ទះដោយនាវាដឹកប្រេង

ផ្លូវទឹកតូចចង្អៀតមួយនៅប្រទេសសឹង្ហបូរី កាន់តែកកស្ទះនៅពេលដែលអ្នកដឹកប្រេងត្រូវរង់ចាំសិន ព្រោះ​ការធ្លាក់ចុះ​នៃការប្រើប្រាស់ឥន្ធនៈពិភពលោក ដែលបានកាត់បន្ថយតម្រូវការ និងជំរុញការប្រើប្រាស់នាវាដើម្បីផ្ទុកឥន្ធនៈសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Rahul Kapoor ប្រធានផ្នែកវិភាគទំនិញ និងស្រាវជ្រាវទំនិញនៅ IHS Markit ​បានឱ្យដឹងថា ​នាពេល​បច្ចុប្បន្ន​​​នាវា​ដឹកប្រេងស្អាតប្រហែល ៦០ គ្រឿងត្រូវបានបោះយុថ្កានៅតាមបណ្តោយច្រកសមុទ្រ ដែលកើន​ឡើង​ពីកប៉ាល់ ៣០-៤០។

នាវាខ្លះកំពុងត្រូវបានប្រើដើម្បីទុកប្រេងនៅសមុទ្រនៅពេលដែលស្ថានីយនៅលើគោកពេញអស់។  អ្នកផ្សេងទៀត ប្រហែលជាចតទុក ហើយរង់ចាំប្តូរទិសដៅទៅអ្នកទិញនៅទូទាំងអាស៊ី និងពិភពលោកខណៈដែលជំងឺរាតត្បាតឆ្លង​រាលដាលដល់សេដ្ឋកិច្ចពិភពលោក។

កប៉ាល់ដែលពោរពេញទៅដោយប្រេងឥន្ធនៈយន្តហោះ កំពុងផ្លាស់ប្តូរចេញពីមណ្ឌលរោងចក្រចម្រាញ់ប្រេងធំៗ ដូចជាកូរ៉េខាងត្បូង និងចិនដោយសារតែគាំងតម្រូវការក្នុងស្រុក និងឃ្លាំងស្តុក៕

អាងស្តុកប្រេងនៅលើកោះជូរ៉ុងក្បែរសិង្ហបុរី។
អាងស្តុកប្រេងនៅលើកោះជូរ៉ុងក្បែរសិង្ហបុរី។


Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T