បរទេស៖ នារីម្នាក់ដែលមានគណនីឈ្មោះថា Sweet Arches មានអាយុ២៨ឆ្នាំ ជានិស្សិតពេទ្យ បានបង្ហាញអំពីការរកលុយដ៏គួរឲ្យចម្លែកមួយដែលគ្រាន់តែ ថតរូប និងផ្សាយផ្ទាល់បាតជើងតែប៉ុណ្ណោះ ក៏អាចធ្វើឲ្យនាងអាចរកប្រាក់ចំណូលលើសពី ៦០០០ដុល្លារក្នុងមួយខែៗ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ វាមិនមែនមានភាពងាយស្រួលដូចអ្នកគិតឡើយ ដើម្បីរកចំណូលបានដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺត្រូវបរិភោគអាហារដែលអាចថែរក្សាស្បែកនិង ថែមទាំងទទួលការម៉ាស្សាបាតជើង រហូតដល់ទៅ១០០ដង ក្នុងមួយថ្ងៃផងដែរ។
ក្នុងកំឡុងពេលដែល នាងកំពុងផ្សាយផ្ទាល់ នាងនិយាយថា ភាគច្រើនអ្នកគាំទ្រចូលចិត្តមើលនាង យកជើងទៅញីលើ ផ្លែទំពាំងបាយជូរឬ ក៏នំខេកជាដើម រីឯខ្លះទៀតវិញចូលចិត្តមើលនាងលិត ម្រាមជើងនិង ថើបម្រាមជើងនិងមានមួយចំនួនបានឲ្យខ្ញុំផ្ងើរស្បែកជើង ដែលខ្ញុំពាក់រួចហើយជាកាដូរទៅវិញ ដោយហ្វេនមួយនិយាយថា ស្បែកជើងខ្ញុំមានក្លិនឈ្ងុយ ដូចដូងដុត។
ទោះបីជាយ៉ាងណាក៏ដោយ តារាល្បីនៅក្នុងបណ្តាញសង្គមរូបនេះ មិនដែលនឹកស្មានថា នេះជាអាជីពដែលនាងត្រូវចាប់យកឡើយ ដោយមុនដំបូងគិតថាជា ការងារក្រៅម៉ោងបន្ទាប់ពី ការជាជំនួយការដុកទ័រនៅក្នុងមន្ទីរពេទ្យមួយដែលនាងអាចរកប្រាក់ចំណូលបានត្រឹមតែ ១៦០០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ ប៉ុន្តែគិតចុះគិតឡើយSweet Arches ក៏បានចាប់យកអាជីព មួយនេះជំនួសវិញផងដែរ៕
សូមចូលមើលរូបភាពខាងក្រោម៖