ភ្នំពេញ៖ បច្ចុប្បន្ននេះ ភេសជ្ជៈកាហ្វេនៅក្នុងប្រទេសកម្ពុជាយើងកំពុងតែទទួលបាននូវការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកទទួលទាន ទាំងក្មេងទាំងចាស់ ប្រុសស្រី ជាពិសេសទូកាហ្វេនៅតាមផ្លូវទូទៅក៏ទទួលបាននូវការពេញនិយមយ៉ាងខ្លាំងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង «កាហ្វេឫស្សីបាត់ដំបង» លើសពីទូកាហ្វេធម្មតា ដែលជាហាងកាហ្វេឈ្មោះខ្មែរ ប្រ៊េនខ្មែរ ច្នៃប្រឌិតបង្កើតថ្មី តាមបែបទាន់សម័យ និងកំពុងតែទទួលបាននូវការគាំទ្រយ៉ាងផុសផុលពីអ្នកចូលចិត្តញ៉ាំកាហ្វេ កាហ្វេដូង ព្រមទាំងភេសជ្ជៈផ្សេងៗជាច្រើនមុខទៀតយ៉ាងឈ្ងុយឆ្ញាញ់ពិសា។
សព្វថ្ងៃ «កាហ្វេឫស្សីបាត់ដំបង» បានពង្រីកសាខារបស់ខ្លួនដល់ទៅជាង១០សាខានៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីទើបតែបានបើកដំណើរការ អស់រយៈពេលខ្លីត្រឹមតែ៦ខែប៉ុណ្ណោះ។
ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ អតិថិជនរបស់ «កាហ្វេឫស្សីបាត់ដំបង» បានសរសើរមិនដាច់ពីមាត់ពីរសជាតិថា ពិតជាឈ្ងុយឆ្ញាញ់មិនអាចបំភ្លេចបាន ញ៉ាំហើយជាប់ចិត្តតែម្តង។
សម្រាប់មីនុយភេសជ្ជៈមាន ១៨ មុខ តែអាចបំបែកបានជាច្រើនមុខ ថ្មី ប្លែក ឆ្ងាញ់ជាប់ចិត្ត និងមានជិត ១០ រសជាតិដែលគ្មានលក់ក្រៅពីប្រ៊េន «កាហ្វេឫស្សីបាត់ដំបង»។
អ៊ីចឹងតោះ នៅចាំអីទៀតទៅភ្លក់រសជាតិ ឫស្សីកាហ្វេបាត់ដំបង ទាំងអស់គ្នា ដែលមានទីតាំងនៅជិតលោកអ្នកបំផុត។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 093 339 542៕