អស្ចារ្យមែន! ក្រុមហ៊ុន Xiaomi ប្រកាសចេញវត្តមានរបស់កំពូលស្មាតហ្វូន Redmi Note 9 Pro, Redmi Note 9 និង Mi Note 10 Lite ជាផ្លូវការ

//s5.kh1.co/49/49d3834b2ad740d579fd627f3f544086b0caefdd.jpg
បច្ចេកវិទ្យា

 ២៧-ឧសភា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីចំនួន ៣ ម៉ូឌែលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍អនឡាញនោះគឺ Redmi Note 9 Pro, Redmi Note 9 និង Mi Note 10 Lite ជាផ្លូវការ។ សម្រាប់លើកនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នាំយកនូវផលិតផលដែលល្អឥតខ្ចោះក្នុងការប្រើប្រាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្មាតហ្វូន Redmi Note 9, Redmi Note 9 Pro និង Redmi Note 9 ៖​​ ស្តេចស្មាតហ្វូនបានមកដល់ហើយ!

Redmi Note Series គឺជាស្មាតហ្វូនថ្នាក់កណ្តាលដ៏អស្ចារ្យ សមត្ថភាពខ្លាំងក្លាមិនគួរអោយជឿនៅលើទីផ្សារ ខណៈពេលដែលស្មាតហ្វូន Redmi Note គឺមានអ្នកប្រើប្រាស់ជាង ១១០ លាននាក់ហើយនៅជុំវិញពិភពលោកនេះ។ ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Redmi Note 9S ដែលទើបតែបង្ហាញខ្លួននៅក្នុងពេលថ្មីៗនេះ ពេលនេះស្មាតហ្វូនស៊េរីថ្មី Redmi Note បន្តនូវការឌីស្សាញរចនាដ៏ល្អឥតខ្ចោះ និងភាពច្នៃប្រឌិតបំផុតដែលគ្មានកន្លែងទាស់នោះទេ។

ក្រុមហ៊ុន Xiaomi
ក្រុមហ៊ុន Xiaomi

ការថតរូបភាព និងវីដេអូកាន់តែអស្ចារ្យជាមួយនឹងកាមេរ៉ា AI ៤ គ្រាប់ (កាមេរ៉ាគោល 64MP)

ជាមួយនឹងការបំពាក់នូវកាមេរ៉ាដ៏អស្ចារ្យចំនួន ៤ គ្រាប់នៅខាងក្រោយ កាមេរ៉ាគោលរបស់ស្មាតហ្វូន Redmi Note 9 Pro នេះគឺមានទំហំ 64MP main lens ដែលអាចផ្តល់នូវរូបភាពច្បាស់កម្រិតខ្ពស់នៅក្នុងគ្រប់ស្ថានភាពពន្លឺ ខណៈពេលដែលកាមេរ៉ា 8MP ultra-wide -angle lens នេះអាចថតរូបភាពជាក្រុមបានយ៉ាងល្អទូលាយមែនទែន។ វាក៏មានកាមេរ៉ាទំហំ 5MP macro lens និង 2MP depth sensor នេះដែលងាយស្រួលក្នុងការថតរូបភាព close-up ជាមួយនឹងរូបភាព bokeh ដ៏ទាក់ទាញបំផុត។

សម្រាប់ផ្នែកខាងមុខវិញនោះ ស្មាតហ្វូន Redmi Note 9 Pro នេះគឺមានកាមេរ៉ាទម្លុះអេក្រង់ 16MP សម្រាប់ការថតរូបភាព Selfies កម្រិតខ្ពស់។ វាក៏មានមុខងារ slow motion selfie mode ដែលផ្តល់នូវភាពល្អឥតខ្ចោះសម្រាប់ការប្រើប្រាស់នៅក្នុងបណ្តាញសង្គមផងដែរ។

ស្មាតហ្វូន Redmi Note 9​ នេះគឺមានកាមេរ៉ាគោលទំហំ 48MP និង 8MP ultra wide-angle lens ជាមួយនឹងកាមេរ៉ាពីរគ្រាប់ទៀតគឺ  2MP macro lens និង 2MP depth sensor ដែលអាចធ្វើការថតរូបភាពបានច្បាស់ស្រស់ស្អាតគ្រប់មុំទាំងអស់។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 13MP ដែលជាប្រភេទកាមេរ៉ាទម្លុះអេក្រង់ថែមទៀត។ អេក្រង់នេះគឺពេញគែមតែម្តង។

សម្រាប់មុខងារ cinematic portraits និង video mode​របស់ស្មាតហ្វូន Redmi Note 9 Pro និង Redmi Note 9 ដែលអាចធ្វើការថតរូបភាពបានយ៉ាងល្អនៅក្នុងកម្រិត 2.39:1 aspect ratio ដែលជាស្តង់ដារនៅក្នុងការថតខ្សែភាពយន្តផងដែរ។ ទន្ទឹមនឹងនេះផងដែរនោះ ស្មាតហ្វូននេះគឺមានមុខងារជាច្រើនទៀតនៅក្នុងការថតរូបភាព ជាពិសេសវាក៏មានមុខងារ document mode ក្នុងការប្រែក្លាយស្មាតហ្វូនរបស់អ្នកក្លាយជាម៉ាស៊ីនស្កេនថែមទៀត។

ក្រុមហ៊ុន Xiaomi
ក្រុមហ៊ុន Xiaomi
ក្រុមហ៊ុន Xiaomi
ក្រុមហ៊ុន Xiaomi
ក្រុមហ៊ុន Xiaomi
ក្រុមហ៊ុន Xiaomi

ថាមពលថ្មប្រើប្រាស់បានយូរ បច្ចេកវិទ្យាបញ្ចូលថ្មលឿនក្នុងការប្រើប្រាស់

ជាមួយនឹងថាមពលថ្មទំហំដល់ទៅ 5020mAh (typ) នេះ ស្មាតហ្វូន Redmi Note 9 Pro នេះគឺមានថាមពលថ្មគ្រប់គ្រាន់ក្នុងការប្រើប្រាស់រហូតដល់ថ្ងៃបន្ទាប់បានយ៉ាងជឿជាក់បំផុត។ ស្មាតហ្វូននេះគឺមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 30W (fast charging) ដែលជាបច្ចេកវិទ្យាលឿនបំផុតរបស់ស្មាតហ្វូនត្រកូល Redmi Note Series នេះ ហើយនៅក្នុងប្រអប់របស់ស្មាតហ្វូននេះគឺមាន 33W fast charger ដែលអាចបញ្ចូលថាមពលថ្មបានចំនួន​ 57% នៅក្នុងរយៈពេល ៣០​នាទីប៉ុណ្ណោះ។ ស្មាតហ្វូន Redmi Note 9 នេះគឺមានថាមពលថ្មទំហំ 5020mAh (typ) ជាមួយនឹងបច្ចេកវិទ្យា 18W fast charging ផងដែរ។

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាជាមួយនឹងបន្ទះឈីបដ៏មានអានុភាព

ជាមួយនឹងការបំពាក់នូវបន្ទះឈីប Qualcomm® Snapdragon™ 720G processor ដែលមានកម្រិតល្បឿនដល់ទៅ 2.3GHz នោះ ស្មាតហ្វូន Redmi Note 9 Pro នេះមានល្បឿនលឿនក្នុងការប្រើប្រាស់ និងបទពិសោធន៍មិនខុសប្លែកពីស្មាតហ្វូនកម្រិត Flagship ទេ។ បន្ទះឈីបនេះប្រើប្រាស់នូវបច្ចេកវិទ្យា 8nm process technology ដែលផ្តល់នូវសមត្ថភាពខ្លាំង និងប្រសិទ្ធិភាពក្នុងការប្រើប្រាស់ថែមទៀត។

ស្មាតហ្វូន Redmi Note 9 Pro នេះក៏មានម៉ូទ័រ z-axis linear vibration motor ដែលមានកម្រិតរំញ័រដល់ទៅ 120 vibration effects​ ដែលផ្អែកនៅលើសកម្មភាពរបស់អ្នកប្រើប្រាស់ដែលក្នុងនោះមានកម្រិតរំញ័រសម្រាប់រូបភាព screenshots, notifications, clock settingsនិងជាច្រើនទៀត។

ស្មាតហ្វូន Redmi Note 9 នេះគឺមានបន្ទះឈីប MediaTek Helio G85 processor ដែលធ្វើអោយវាក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកដែលប្រើប្រាស់នូវបន្ទះឈីបនេះ។ វាមានអង្គគណនា 2x A75 2.0GHz, 6x A55 1.8GHz CPU និង ARM G52 MC2 ជាមួយនឹង 1000MHz និង Manhattan 3.0 GPU នៅក្នុងកម្រិត 25 fps ដែលមានល្បឿនលឿនក្នុងការប្រើប្រាស់កម្រិតខ្ពស់បំផុត។

ក្រុមហ៊ុន Xiaomi
ក្រុមហ៊ុន Xiaomi

ស្មាតហ្វូនដែលបំពាក់នូវអេក្រង់ DotDisplay  កម្រិត Flagship

ស្មាតហ្វូន Redmi Note 9 Pro នេះគឺមានស្ទាយ៍ទាក់ទាញ និងអេក្រង់ 6.67” DotDisplay ។​ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងដែលធ្វើអោយមានភាពងាយស្រួលក្នុងការប្រើប្រាស់ស្មាតហ្វូននេះថែមទៀត។ ស្មាតហ្វូន Redmi Note 9 នេះគឺមានរូបរាងថ្មីស្រស់ស្អាតជាមួយនឹងអេក្រង់ទំហំ 6.53” DotDisplay ការពារដោយកញ្ចក់ Corning® Gorilla® Glass 5 នៅផ្នែកខាងមុខរបស់វាថែមទៀត។

ស្មាតហ្វូន Redmi Note 9 Pro និង Redmi Note 9 មានភ្ជាប់ជាមួយនឹងមុខងារដែលគួរអោយចាប់អារម្មណ៍ជាច្រើនដូចជា multi-functional NFC3, 3.5mm headphone jack និង IR blaster ។ ស្មាតហ្វូនទាំងនេះក៏មានវិញ្ញាបនបត្រ TÜV Rheinland សម្រាប់កាត់បន្ថយពន្លឺពណ៌ខៀវដែលជះឥទ្ធិពលមកលើភ្នែក ដូចនេះអ្នកអាចមើលបានយូរនៅលើអេក្រង់ដោយគ្មានបញ្ហានោះទេ។

ស្មាតហ្វូន Redmi Note 9 Pro នេះមាន ៣ ពណ៌គឺ – Interstellar Grey, Tropical Green និង Glacier White ។​អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 9 ក៏មានពណ៌ថ្មីដូចជា Midnight Grey, Forest Green, Polar White ផងដែរ។ ស្មាតហ្វូន Redmi Note 9 Pro និង Redmi Note 9 អាចរកទិញបាន នៅថ្ងៃទី ២៦ ខែឧសភានេះសម្រាប់ទំហំ Redmi Note 9 4+128 ដែលមានតម្លៃ 199USD និង Redmi Note9 Pro 6+64 ដែលមានតម្លៃ 269USD និងទំហំ 6+128 មានតម្លៃ 289USD

ក្រុមហ៊ុន Xiaomi
ក្រុមហ៊ុន Xiaomi

Mi Note 10 Lite: ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Mi Note 10 series

ស្មាតហ្វូន Mi Note 10 Lite នេះគឺមានអេក្រង់កម្រិតខ្ពស់ និងកាមេរ៉ាខាងក្រោយ ៤ គ្រាប់។ ស្មាតហ្វូននេះក៏មានអេក្រង់ទំហំ 6.47’’ 3D AMOLED គែមកោង និងកញ្ចក់ 3D នៅគែមផ្នែកខាងក្រោយដែលអ្នកកាន់ទៅពិតជាស្និទ្ធិបំផុត។ ស្មាតហ្វូន Mi Note 10 Lite នេះគឺមានកាមេរ៉ាគោលទំហំ 64MP Sony IMX686 sensor និងកាមេរ៉ាជាច្រើនទៀតសម្រាប់ការថតរូបភាពប្រភេទ ultra wide-angle photos, close-up, macro shots និង portraits ដ៏ស្រស់ស្អាតបំផុត។

ស្មាតហ្វូន Mi Note 10 Lite​ នេះប្រើប្រាស់នូវបន្ទះឈីប Qualcomm® Snapdragon™ 730G Mobile Platform ដែលផ្តល់នូវបទពិសោធន៍នៅក្នុងប្រើប្រាស់ស្មាតហ្វូននេះយ៉ាងរលូន ហើយវាមានថាមពលថ្មទំហំ 5,260mAh ដែលអាចប្រើប្រាស់បាន ២ ថ្ងៃក្នុងការបញ្ចូលថាមពលថ្មម្តងថែមទៀត។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងឆ្នាំងសាកល្បឿនលឿន 30W (fast charger) ផងដែរ។

ស្មាតហ្វូន Mi Note 10 Lite នេះគឺមានទំហំ 6GB + 64GB, 6GB + 128GB, 8GB+128GB4 និង ៣ ពណ៌គឺ Glacier White, Midnight Black និង Nebula Purple ។ ស្មាតហ្វូននេះមានតម្លៃ 329USD សម្រាប់ទំហំ 6+64, 359USD សម្រាប់ទំហំ 6+128 និងតម្លៃ 369USD សម្រាប់ទំហំ 8+128 ។​ស្មាតហ្វូន Mi Note 10 Lite នេះអាចរកទិញបានចាប់ពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០ នេះ។

អតិថិជនអាចស្វែងរកស្មាតហ្វូននេះនៅ Smart Shop, Mi Authorized Stores ទាំង 4 សាខានៅភ្នំពេញ, Tech Zone, Speedwind, ស៊ីវអេង​ ១​​ & ២ និងហាងលក់ទូរសព្ទទំនើបទូទាំងប្រទេស ឬក៏អាចចូលទៅកាន់គេហទំព័រដៃគូរសហការទិញតាម online រួមមាន Smile Shop, La Rue, Tinh Now… ។ សំរាប់លោកលោកស្រីដែលមានបំណងយកទូរស័ព្ទ Xiaomi ទៅលក់រាយបន្តអាចទំនាក់ទំនង  លោក សុខ ចន្ធី 070704888 (ភ្នំពេញ) លោកTouch Bunry 093333879 (កំពង់ចាម ត្បូងឃ្មុំ  កំពង់ធំ  សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ,  ប៉ៃលិន ពោធិសាត់  កំពង់ឆ្នាំង  កំពង់ស្ពឺ, តាកែវ ព្រៃវែង ស្វាយរៀង ), KTH 085/016 884412 (រតនគិរី, មណ្ឌលគិរី ស្ទឹងត្រែង  ក្រចេះ កណ្តាល  កែប  កំពត កោះកុង) និង វិចិត្រសុខា 0877744444 (ឧត្តរមានជ័យ ព្រះវិហារ)៕

ក្រុមហ៊ុន Xiaomi
ក្រុមហ៊ុន Xiaomi
ក្រុមហ៊ុន Xiaomi
ក្រុមហ៊ុន Xiaomi
ក្រុមហ៊ុន Xiaomi
ក្រុមហ៊ុន Xiaomi
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T