ភ្នំពេញ៖ រីករាយខួប ១២ឆ្នាំរបស់ Xiaomi! កាលពីយប់ថ្ងៃទី១១ ខែមេសានេះ Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោក បានប្រារព្ធកម្មវិធី Xiaomi Fan Festival ដើម្បីគំរប់ខួប១២ឆ្នាំរបស់ក្រុមហ៊ុន Xiaomi។ ក្នុងឱកាសនេះដែរ Xiaomi បានបើកបង្ហាញវត្តមានស្មាតហ្វូនដែលជា Flagship របស់ខ្លួនគឺ Redmi Note 11 Pro នៅក្នុងប្រទេសកម្ពុជាភ្ជាប់ជាមួយនឹងពាក្យស្លោក «ជម្នះគ្រប់ឧបសគ្គ» ដែលមានលក្ខណៈពិសេស និងមុខងារខ្លាំងជាមុន។ Redmi Note 11 Pro បានអភិវឌ្ឍន៏សមត្ថភាពកាមេរ៉ា ល្បឿននៃការសាកថ្ម ដែលធ្វើអោយការបំពេញប្រតិបត្តិការរបស់ស្មាតហ្វូនមួយនេះមានភាពងាយស្រួល និងល្អប្រសើរជាងមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរីឯកម្រិតសមត្ថភាពកាមេរ៉ារបស់ Redmi Note 11 Pro ដែលជា Flagship របស់ Xiaomi មានភាពអស្ចារ្យលើសពីការរំពឹងទុករបស់អ្នកប្រើប្រាស់។ លក្ខណៈពិសេសរបស់ម៉ូឌែលកំពូល Redmi Note 11 Pro គឺការបំពាក់នូវកាមេរ៉ាគោលទំហំ 108MP ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ផ្តិតយករូបភាព និងអនុស្សារីយដ៏មានន័យក្នុងជីវិតក្នុងកម្រិតភាពច្បាស់គួរអោយស្ញប់ស្ញែង និងគ្រប់ជ្រុងជ្រោយ។
ជាមួយនឹងសិនស័រ Samsung HM2 sensorដែលមានទំហំ 1/1.52" បច្ចេកវិទ្យាកាមេរ៉ាគោល 9-in-1 ភេចសែល ក៏ដូចជា dual native ISO ស្មាតហ្វូនRedmi Note 11 Pro មានសមត្ថភាពខ្ពស់លើសពីធម្មតាក្នុងការផ្តិតយករូបភាពដែលមានពណ៌ច្បាស់ល្អដូចធម្មជាតិ និងមានភាពលម្អិតគ្រប់ជ្រុងជ្រោយ។ រីឯមុខងាររបស់កាមេរ៉ា ultra-wide angle របស់ Redmi Note 11 Pro ដែលមានទំហំ 8MP គឺមានភាពលេចធ្លោជាជំនួយក្នុងការផ្តិតយករូបភាពរបស់លោកអ្នកបានទោះក្នុងរយៈចំងាយយ៉ាងជិតក៏ដោយ។ មុខងារនេះនឹងផ្តល់អោយលោកអ្នកនូវរួបភាពដែលមានភាពច្បាស់ល្អ និងលម្អិត។ លើសពីនេះទៅទៀត មុខងាររបស់ depth camera ដែលមានទំហំ 2MP បំពាក់នៅលើទូរស័ព្ទ Redmi Note 11 អនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតរូបដែលមានផ្ទៃខាងក្រោយព្រាលបានយ៉ាងល្អ មើលទៅគុណភាពត្រជាក់ភ្នែក។ រឹតតែពិសេសកាមេរ៉ាសែលហ្វីរបស់ Redmi Note 11 Pro ដែលមានទំហំ 16MP អាចផ្តិតជាប់រូបភាពរបស់អ្នកប្រើប្រាស់បានយ៉ាងច្បាស់ មានពណ៌បែបធម្មជាតិជាទីគាប់ចិត្ត អស់បារម្ភពីបញ្ហាកាមេរ៉ាសែលហ្វីមិនច្បាស់។
លើសពីនេះទៅទៀត ក្រៅពីការបន្ថែមមុខងារ refresh rate រហូតដល់ 120Hz និងល្បឿនកំណត់ប៉ះរហូតដល់ 360Hz ស្មាតហ្វូន Redmi Note 11 Pro បានអភិវឌ្ឍន៏គុណភាពអេក្រង់របស់ខ្លួនដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ទទួលបានរូបភាពច្បាស់ជាងមុន និងអាចចុចដោយរលូនមិនទាក់។ មុខងារស្កេនម្រាមដៃក៏បានភ្ជាប់មកជាមួយផងដែរ។ ជាមួយនឹងទំហំអេក្រង់ 6.67-inch the Redmi Note 11 Pro បំពាក់នូវបច្ចេកវិទ្យា FHD+ AMOLED Dot Display និង DCI-P3 wide color gamut ដែលធ្វើអោយរូបភាពច្បាស់ត្រជាក់ភ្នែក ពណ៌ស្អាតជាងមុន និងមានភាពលម្អិតជាងមុនបើទោះបីជានៅក្រោមពន្លឺថ្ងៃភ្លឺយ៉ាងណាក៏ដោយ។ បើនិយាយពីរូបរាង ទូរស័ព្ទនេះត្រូវបានរចនាឡើងក្នុងរួបរាងដ៏ស្តើង កាលីបទាន់សម័យ ហើយមុខងារបំពងសម្លេងត្រូវបានបំពាក់នៅផ្នែកខាងលើ និងខាងក្រោមនៃទូរស័ព្ទដែលអាចអោយអ្នកប្រើប្រាស់ទទួលបានសម្លេងច្បាស់ និងខ្លាំងល្អ ផ្តល់ភាពរីករាយក្នងការលេងហ្គេម ឬមើលវីដេអូ។
រីឯសមត្ថភាពនៃការកាន់ថ្ម និងភាពរហ័សនៃការសាកថ្ម គឺមានអស្ចារ្យ លើសពីរំពឹងទុករបស់អតិថិជន។ ដើម្បីបង្កើននូវសមត្ថភាពអោយប្រសើរជាងមុន Redmi Note 11 Pro ដែលជម្នះគ្រប់ឧបសគ្គផ្ជាប់មកជាមួយនឹងសមត្ថភាពដំណើរការដ៏អស្ចារ្យ advanced octa-core MediaTek Helio G96 processor និងអង្គចងចាំរហូតទៅដល់ 8GB។ Redmi Note 11 Proផ្តល់ជូនលោកអ្នកនូវទំហំថ្ម 5,000mAh ដែលអាចអោយអ្នកប្រើប្រាស់បានយូរដោយមិនបារម្ភពីបញ្ហាអស់ថ្ម។ បន្ថែមពីសមត្ថភាពថ្មដែលអាចប្រើប្រាស់បានយូរ Xiaomi flagship-Redmi Note 11 Pro ដែលជា Flagship របស់ Xiaomi ផ្តល់នូវមុខងារសាកថ្ម level 67W turbo ដែលត្រូវការពេលតែ១៥នាទី ដើម្បីសាកថ្មទទួលបានកម្រិត៥០% ប៉ុណ្ណោះ។
Redmi Note 11 Pro ត្រូវបានរចនាឡើងជាមួយនឹងអង្គចងចាំដែលមានទំហំ 8GB+128GB ដែលមានតម្លៃត្រឹមតែ 299ដុល្លារ តែប៉ុណ្ណោះ។
ក្នុងពេលជាមួយគ្នានៅថ្ងៃដែលដាក់បង្ហាញ Redmi Note 11 Pro ក្រុមហ៊ុន Xiaomi ក៏បានបង្ហាញវត្តមានស្មាតហ្វូន Redmi 10C ដែលមានវត្តមានក្នុងប្រទេសកម្ពុជាជាផ្លូវការ នាថ្ងៃទី ២៥ ខែមីនា នេះផងដែរ។ Redmi 10C ជាទូរស័ព្ទសេរ៊ីថ្មីបំផុតរបស់ស្រឡាយទូរស័ព្ទ Redmi 10 និងជាស្មាតហ្វូនដែលមានគុណភាពខ្ពស់ យកឈ្នះបេះដូងអ្នកប្រើប្រាស់ជុំវិញពិភពលោក។
ក្នុងកម្មវិធីនេះបានបង្ហាញថា លក្ខណៈពិសេសរបស់ម៉ូឌែលកំពូល Redmi 10C គឺសមត្ថភាពដំណើរការដែលមានបច្ចេកវិទ្យាប្រតិបត្តិការ 6nm ដ៏លេចធ្លោ មានប្រសិទ្ធភាពថាមពលល្បឿន 2.4GHz CPU:8-Core ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ សម្រាប់ប្រព័ន្ធកាមេរ៉ាដែលតំឡើងនៅលើម៉ូដែល Redmi 10C គឺមានចំនួន 3 គ្រាប់ប្រើប្រាស់នូវលេនគោលទំហំ 50MP (f/1.8) កាមេរ៉ាទំហំ 2MP លេន Depth និងកាមេរ៉ាមុខទំហំ 5MP។កាមេរ៉ាទំហំ 50MP លេនគោល(f/1.8) បំពេញចិត្តអ្នកប្រើប្រាស់ក្នុងការផ្តិតយករួបភាព និងវីដេអូដែលមានគុណភាពច្បាស់ និងកាមេរ៉ាទំហំ 2MP លេន depth(f/2.4) មានសមត្ថភាពពិសេសក្នុងការបង្កើតផ្ទៃព្រាលខាងក្រោយអោយមើលទៅដូចកាមេរ៉ា Professional។
លើសពីនេះ Redmi 10C បានផ្តល់នូវការរចនាដ៏ប្រណិតជាមួយនឹងទំហំអេក្រង់ និងការរចនា 6.71" DotDrop Redmi 10C ដែលសក្តិសមបំផុតសំរាប់លោកអ្នកប្រើប្រាស់ក្នុងលេងហ្គេម និងការកំសាន្តគ្រប់ប្រភេទតាមចំណូលចិត្ត។ បន្ថែមពីនេះសមត្ថភាពកម្រិតភាពច្បាស់ Widevine L1 HDរបស់ Redmi 10C អនុញ្ញាតអោយអ្នកប្រើប្រាស់ទស្សនាភាពយន្ត និងកម្មវិធីដែលលោកអ្នកចូលចិត្តដោយត្រជាក់ភ្នែក។ ចំណុចទាក់ទាញមួយទៀតសម្រាប់ស្មាតហ្វូននេះ គឺវាគាំទ្រនូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង18W ដែលមានលទ្ធភាពអាចសាកបំពេញថាមពលថ្មពេញ 100% ក្នុងរយៈពេលដ៏ខ្លីបំផុត។ សមត្ថភាពដ៏ពិសេសមួយនេះអាចអោយអតិថិជនប្រើប្រាស់ទូស័ព្ទបានពេញមួយថ្ងៃដោយមិនបារម្ភពីបញ្ហាអស់ថ្មមិនថាប្រើប្រាស់ច្រើនកម្រិតណា។
Redmi 10C ផ្តល់នូវពីរជម្រើសសម្រាប់លោកអ្នកជ្រើសរើសរួមមានជម្រើសអង្គចងចាំ 4GB+64GB និងអង្គចងចាំដែលមានទំហំ 4GB+128GB ចាប់ពីតម្លៃ159ដុល្លារ និង 179ដុល្លារ។ លោកអ្នកអាចរកជាវ Redmi 10C និង Redmi Note 11 Pro នៅតាមបណ្តារ Xiaomi Authorized Stores និងហាងលក់ទូរស័ព្ទនានានៅប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ៕